ជួយ​ចែករំលែក​! បញ្ហា​រលាក​ស្បែក​ដោយសារ​កម្ដៅថ្ងៃ​ក្ដៅ​ខ្លាំង​? កុំ​រំលង​អត្ថបទ​នេះ​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ជួយ​ចែករំលែក​! បញ្ហា​រលាក​ស្បែក​ដោយសារ​កម្ដៅថ្ងៃ​ក្ដៅ​ខ្លាំង​? កុំ​រំលង​អត្ថបទ​នេះ​
10, Oct 2020 , 6:59 am        
រូបភាព
​បញ្ហា​រលាក​ស្បែក​ដោយសារ​ពន្លឺព្រះអាទិត្យ ឬ​កម្ដៅថ្ងៃ​ក្ដៅ​ខ្លាំង​មែន​ទេ​? មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ព្យាបាល​ស្បែក​ដែល​រលាក​ដោយសារ​ពន្លឺ​ព្រះអាទិត្យ ៖

 
១. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្ថែម​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ពែង​ក្នុង​ទឹក​សម្រាប់​ងូត​។ រូបមន្ត​នេះ​ជួយ​រក្សា​តុល្យភាព​នៃ​កម្រិត pH នៃ​ស្បែក​។ ជា​លទ្ធផល​ស្បែក​នឹង​ឆាប់​ជាសះស្បើយ​។​
 
២. តែ​ខ្មៅ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ដាំទឹក​ក្ដៅ ២ ពែង​រួច​ឆុងតែ​ខ្មៅ ៤ កញ្ចប់​តូចៗ​ក្នុង​ទឹក​នេះ​សម្រាប់​រយៈពេល ១ ម៉ោង សឹម​ទុកឱ្យ​ចុះ​ត្រជាក់​។ បន្ទាប់មក​ប្រើប្រាស់​ក្រណាត់​ស្អាត​មួយ​ត្រាំ ឬ​ជ្រលក់​ក្នុង​ទឹកតែ ហើយ​ស្អំ​លើ​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​សម្រាប់​រយៈពេល ១៥ នាទី​។​
 
៣. ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​
 
​ការរក្សា​សំណើម​ស្បែក​ទប់ស្កាត់​ភាព​ស្ងួត គឺ​ចាំបាច់​ណាស់​កំឡុងពេល​ជួបប្រទះ​បញ្ហា​រលាក​ដោយសារ​ពន្លឺ​ព្រះអាទិត្យ​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ដើម្បី​ឆាប់​ជាសះស្បើយ​។​
 
៤. ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​យក​ជែ​ល​ប្រទាល​កន្ទុយក្រពើ​មួយចំនួន​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​ឱ្យ​ត្រជាក់​សម្រាប់​រយៈពេល ៣០ នាទី​។ បន្ទាប់មក​លាប​វា​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​។ កុំ​ជូត​ចេញ​ត្រូវ​ទុក​រហូតដល់​ស្ងួត​។ អនុវត្ត​ឱ្យបាន​ពី ៥ ទៅ ៦ ដង​ជាប្រចាំ​រហូតដល់​ជាសះស្បើយ​។​
 
៥. ត្រសក់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​ត្រសក់​ឱ្យ​ម៉ដ្ឋ​ក្លាយជា​ល្បាយ​ខាប់ៗ​រួច​ប្រើ​ជា​គ្រី​ម​លាប​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​។ អ្នក​ក៏​អាច​គ្រាន់តែ​ប្រើប្រាស់​បន្ទះ ឬ​ចំណិត​ត្រសក់​បិត​ពីលើ​ស្បែក​ក៏បាន​។​
 
៦. ស្អំ​ទឹកកក​
 
​កុំ​ភ្លេច​រុំ​កញ្ចប់​ទឹកកក​ក្នុង​ក្រណាត់​ស្អាត​ជាមុនសិន សឹម​ដាក់​ស្អំ​លើ​ស្បែក​។​
 
៧. ទឹកឃ្មុំ​
 
​ប្រើប្រាស់​បន្ទះ​សំឡី​ផ្ដិតៗ​ទឹកឃ្មុំ​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​ពន្លឺព្រះអាទិត្យ​។ បន្ទាប់មក​រុំបង់​ពីលើ​និង​ទុកចោល​សម្រាប់​រយៈពេល​ពេញ​មួយ​យប់​។​
 
៨. តែ​បៃតង​
 
​ត្រាំ​តែ​បៃតង ១ កញ្ចប់​តូច​ក្នុង​ទឹក​ត្រជាក់​។ បន្ទាប់មក​ប្រើប្រាស់​កញ្ចប់​តែ​ដែល​បាន​ត្រាំ​រហូត​ត្រជាក់​នោះ​ដុស​ថ្នមៗ​លើ​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​ជាការ​ស្រេច​។ អនុវត្ត​សារ​ឡើងវិញ​រៀងរាល់​ពី ២ ទៅ ៣ ម៉ោង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com