ជាតិ
បទសម្ភាសន៍
វីដេអូ
រៀនពីរបៀបធ្វើជីកំប៉ុស្តពីសំណល់ផ្ទះបាយ តាមរយៈកញ្ញា ចៅ មនោរម្យ
× ភ្នំពេញ៖ ជីកំប៉ុស្ត ជាជីដែលផ្សំឡើងពីសារធាតុជាច្រើនមុខ រួមមានកាកសំណល់ផ្ទះបាយ ផ្លែឈើ លាមកសត្វ ឬរុក្ខជាតិផ្សេងៗជាដើម។ ជីកំប៉ុស្ត មានសារធាតុសំខាន់ សម្រាប់ដី ដោយសម្បូរទៅដោយសត្វល្អិត សារធាតុចិញ្ចើមជីវិត ជួយឱ្យដីមានជីវជាតិ និងដំណាំលូតលាស់បានល្អ។ កញ្ញា ចៅ មនោរម្យ ជាស្ថាបនិកលក់សម្ភារធ្វើជីកំប៉ុស្ត Compost City ដែលជាសម្ភារសម្រាប់កែច្នៃសំណល់ពីផ្ទះបាយ ទៅជាជីកំប៉ុស្ត។ កញ្ញា ចៅ មនោរម្យ ដែលជាកូនខ្មែរ កាត់បារាំងរូបនេះ ក៏បានបង្ហាញពីរបៀបធ្វើជីកំប៉ុស ដោយជំហានដំបូងត្រូវ យកកាកសំណាល់ផ្ទះបាយ ឬរុក្ខជាតិផ្សេងៗ លាយជាមួយជាតិកាបូន ដែលមានសារធាតុផ្សំដូចជា អាចម៍រណារ អង្កាម និងកាហ្វេ ឱ្យសប់រួចទុកវាក្នុងធុងរយៈពេល ២-៣ ខែ នឹងអាចយកប្រើបាន។ កញ្ញា មនោរម្យ បានបន្តថា ការធ្វើជីកំប៉ុស្តដោយខ្លួនឯងនោះ ចំណាយពេលតែ៥នាទីប៉ុណ្ណោះ ហើយវាក៏ជួយកាត់បន្ថយសំរាមនៅផ្ទះផងដែរ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាង ទស្សនាបទសម្ភាស រវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន នៃសារព័ត៌មានថ្មីៗ ជាមួយកញ្ញា ចៅ មនោរម្យ ស្ថាបនិក Compost City ដូចតទៅ៖
Tag:
ជីកំប៉ុស្ត
ចៅ មនោរម្យ
សំណល់
© រក្សាសិទ្ធិដោយ thmeythmey.com