ជាតិ
«​ទឹកធ្លាក់ លែង​អង លែង​ឃិន​» ពួន​សម្រស់​ក្នុងព្រៃ​ជ្រៅ​ក្នុង​ខេត្តមណ្ឌលគិរី​
09, Oct 2020 , 11:59 pm        
រូបភាព
ដោយ:
​មណ្ឌលគិរី​៖ «​ទឹកធ្លាក់​លែង​អង លែង​ឃិន​» ទី​ទេសចរ​ណ៏​ធម្មជាតិ​គួរ​ឲ្យ​ទាក់ទាញ ស្ថិតនៅ​ក្នុងភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង និង​មាន​ចម្ងាយ ២៦​គីឡូម៉ែត្រ​ពី​ទីក្រុង​សែន​មនោ​រម្យ​។ «​ទឹកធ្លាក់​លែង​អង លែង​ឃិន​» មាន​ទឹកធ្លាក់​បី​កន្លែង​សម្រាប់​ភ្ញៀវទេសចរ​តៅ​លេង​កម្សាន្ត​។ ទឹកធ្លាក់​ទី​១ គឺ​ទឹកធ្លាក់​លែង​អង ទី​២ ទឹកធ្លាក់​លែង​ឃិន និង​ទី​៣​ទឹកធ្លាក់​លែង​រីត​។



​សូម​អញ្ជើញ​ទស្សនា​វីដេអូ​បទ​សម្ភាស​រវាង​លោក ប៉ាន់ បូ​នី អ្នកសារព័ត៌មាន​ថ្មីៗ​២៥ និង​លោក  តែ​ប ខ្វឺ​ត ប្រធាន​សហគមន៍​ពូ​ហ្ស៊ា​ម​ដូចតទៅ​នេះ​៖ 


 
​លោក តែ​ប ខ្វឺ​ត ជា​ប្រធាន​សហគមន៍​ពូ​ហ្ស៊ា​ម បាន​រៀបរាប់ថា ទឹកធ្លាក់​លែងមាន​ធម្មជាតិ​ដ៏​ស្រស់ស្អាត​និង​អាច​បរិភោគ​នូវ​អាហារ​ជនជាតិដើម​ភាគតិច​យ៉ាង​ឆ្ងាញ់​ផងដែរ​។ ភ្ញៀវទេសចរ ដែល​មក​ទស្សនា​នៅទីនេះ អាច​ចំណាយ​ប្រមាណ​១​ពាន់​រៀល និង​ភ្ញៀវ​អន្តជាតិ​ចំណាយ​៥​ពាន់​រៀល​តែប៉ុណ្ណោះ​។ បច្ចុប្បន្ន តំបន់​ទេសចរណ៍​នេះ មិនមាន​ភ្ញៀវទេសចរ​អន្តជាតិ​មក​ទស្សនា​ទេ មានតែ​ភ្ញៀវ​ជាតិ​ប៉ុណ្ណោះ​។ 
 
​លោក តែ​ប ខ្វឺ​ត បាន​បន្តទៀតថា ក្រៅពី​ទស្សនា​ទឹកធ្លាក់​ធម្មជាតិ​ស្រស់ស្អាត ភ្ញៀវទេសចរ​អាច​ថត​រូប​ជាមួយ​វាលស្មៅ ដែល​ទេសភាព​ស្រស់ស្អាត​ថែម​ទៀតផង​។ តំបន់​វាលស្មៅ​នេះ មាន​៣​ពណ៌​រួមមាន ពណ៌​បៃតង​, ពណ៌​មាស និង​ពណ៌​ខ្មៅ ដែល​ប្រែ​ពណ៌​ទៅតាម​រដូវ​កាល​៕ 
 









Tag:
 ទេសចរណ៍​
 ​លែង​អង លែង​ឃិន​
 ​មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com