COVID-19
អន្តរជាតិ
COVID-19 ឡើងដល់ជាង៣៧លានករណី ដោយ​ច្រើនបំផុតនៅអាមេរិក ឥណ្ឌា និងប្រេស៊ីល
10, Oct 2020 , 9:26 pm        
រូបភាព
ករណីឆ្លង COVID-19 នៅប្រេស៊ីលឡើងដល់ជាង​៥លាននាក់ និង​ស្លាប់ជិត​១៥ម៉ឺននាក់។ រូបថត Anadolu Agency
ករណីឆ្លង COVID-19 នៅប្រេស៊ីលឡើងដល់ជាង​៥លាននាក់ និង​ស្លាប់ជិត​១៥ម៉ឺននាក់។ រូបថត Anadolu Agency
ដោយ: រួបរួម
គិតត្រឹមយប់ថ្ងៃទី១០ ខែតុលា នេះ ចំនួនឆ្លង COVID-19 ឡើងដល់ជាង៣៧លានករណីហើយ ដែលក្នុងនោះ ជាង១.០៧លាននាក់ស្លាប់ និងជិត២៨លាននាក់បានជាសះស្បើយ។ សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល និងរុស្ស៊ី មានចំនួនជាងពាក់កណ្តាលក្នុងចំណោមប្រទេស/តំបន់ដែលមានករណីឆ្លង ខណៈចំនួននៅហ្វីលីពីន និងឥណ្ឌូណេស៊ី បន្តនាំមុខដាច់គេក្នុងតំបន់អាស៊ាន។



ទូទាំងពិភពលោក ២១៤ ប្រទេស/ដែនដី៖
-អ្នកឆ្លង៖ ជាង៣៧លាននាក់
-ស្លាប់៖ ជាង១.៩៧លាននាក់
-សះស្បើយ៖ ជិត២៨លាននាក់

ប្រទេសដែលឆ្លងច្រើនជាងគេទាំង៥៖
-សហរដ្ឋអាមេរិក៖ ជិត៧.៩លាននាក់
-ឥណ្ឌា៖ ជិត៧លាននាក់
-ប្រេស៊ីល៖ ជាង៥លាននាក់
-រុស្ស៊ី ៖ ជិត១.៣លាននាក់
-កូឡុំប៊ី ៖ ជិត៩០ម៉ឺននាក់

ប្រទេស៥ដែលមានអ្នកស្លាប់ច្រើនជាងគេ៖
-សហរដ្ឋអាមេរិក៖ ជិត២២ម៉ឺននាក់
-ប្រេស៊ីល៖ ជិត១៥ម៉ឺននាក់
-ឥណ្ឌា ៖ ជាង១០ម៉ឺននាក់
-ម៉ិកស៊ិក ៖ ជិត៨៤០០០នាក់
-ចក្រភពអង់គ្លេស៖ ជិត៤៣០០០នាក់

តំបន់អាស៊ាន៖
១. ហ្វីលីពីន ៖ ជិត៣៤ម៉ឺនករណី (ស្លាប់ជាង៦២០០, សះស្បើយជិត២៨ម៉ឺន)
២. ឥណ្ឌូណេស៊ី ៖ ជិត៣៣ម៉ឺនករណី (ស្លាប់ជិត១២០០០, សះស្បើយជាង២៥ម៉ឺន)
៣. សិង្ហបុរី ៖ ជិត៥៨០០០ករណី (ស្លាប់២៧, សះស្បើយជិត៥៧០០០)
៤. មីយ៉ាន់ម៉ា ៖ ជាង២៦០០០ករណី (ស្លាប់៥៩៨, សះស្បើយជាង៧០០០)
៥. ម៉ាឡេស៊ី ៖ ជាង១៥០០០ករណី (ស្លាប់១៥៥, សះស្បើយជាង១ម៉ឺន)
៦. ថៃ៖ ៣៦៣៤ករណី (ស្លាប់៥៩, សះស្បើយជាង៣៤០០)
៧. វៀតណាម៖ ១១០៧ ករណី (ស្លាប់៣៥, សះស្បើយជាង១០០០)
៨. កម្ពុជា ៖ ២៨៣ករណី (សះស្បើយ២៧៧)
៩. ព្រុយណេ ៖ ១៤៦ករណី (ស្លាប់៣, សះស្បើយ១៤៣)
១០. ឡាវ ៖ ២៣ករណី (សះស្បើយ២២ករណី)៕



© រក្សាសិទ្ធិដោយ thmeythmey.com