COVID-19
ជាតិ
បុរសហុងគ្រីវ័យ៧០ឆ្នាំ ជាពីជំងឺកូវីដ-១៩ហើយ
11, Oct 2020 , 8:25 am        
រូបភាព
ដោយ:
ក្រសួងសុខាភិបាល បានប្រកាស នៅថ្ងៃទី១១ ខែតុលានេះថា មានអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត បានជាសះស្បើយ គឺបុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាបហើយ។



បុរសហុងគ្រីនេះ មានអាសយដ្ឋាននៅសង្កាត់ស្វាយអង្គុំ ក្រុងសៀមរាប។ គាត់ ធ្វើដំណើរមកពីកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា។ 

គិតត្រឹមថ្ងៃទី១០ ខែតុលានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប២៨៣នាក់ ដោយ២៧៨នាក់ បានជាសះស្បើយវិញ ខណៈ ៥នាក់ទៀត កំពុងសម្រាកព្យាបាល។ អ្នកទាំង៥នាក់នោះ គឺបុរសជនជាតិបារាំង ស្ត្រីជនជាតិឥណ្ឌា បុរសជនជាតិឥណ្ឌូណេស៊ី បុរសជនជាតិខ្មែរ និង ស្រ្តីជនជាតិបារាំង៕

Tag:
 COVID-19
  បុរសហុងគ្រី
© រក្សាសិទ្ធិដោយ thmeythmey.com