ជាតិ
រដ្ឋ​បាន​ចំណូល​ពី​វិស័យ​ព្រៃឈើ បាន​ជាង​១.៣ លាន​ដុល្លារ ក្នុង​រយៈពេល​៩​ខែ​
11, Oct 2020 , 2:49 pm        
រូបភាព
ព្រៃឈើ ដែនជម្រកសត្វព្រៃសត្វព្រៃតាតៃ ក្នុងខេត្តកោះកុង។ រូបថត៖ លោក នេត្រ ភក្តា្រ រដ្ឋលេខាធិការក្រសួងបរិស្ថាន។
ព្រៃឈើ ដែនជម្រកសត្វព្រៃសត្វព្រៃតាតៃ ក្នុងខេត្តកោះកុង។ រូបថត៖ លោក នេត្រ ភក្តា្រ រដ្ឋលេខាធិការក្រសួងបរិស្ថាន។
​ភ្នំពេញ​៖ ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២០ ក្រសួងកសិកម្ម ទទួល​ចំណូល​បាន​ជាង​១.៣ លាន​ដុល្លារ​ពី​វិស័យ​ព្រៃឈើ​។ នេះ​បើតាម​របាយការណ៍​ប្រចាំ​នព្វ​មាស របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ ទី​៩ ខែតុលា ឆ្នាំ​២០២០​។​
 
​តាម​របាយការណ៍​ដដែល ចំណូល​ទាំងអស់នោះ គឺ​បាន​ពី​ថ្លៃ​សួយ​សារ​ព្រៃឈើ ដែលមាន​ចំណូល​ជា​ប្រាក់រៀល គឺ ១២,៨២៥,០១៥,៨៩៨ រៀល  និង​ចំណូល​ជា​ប្រាក់​ដុល្លារ​ចំនួន ១,២៩៧,៤៩១​ដុល្លារ​។ សរុប​ចំណូល​គឺ​ជាង​១.៣​លាន​ដុល្លារ​។ 
 
​ក្រៅពី​ចំណូល​ព្រៃឈើ របាយការណ៍​ដដែល ក៏បាន​បង្ហាញ​ពី​កិច្ចការងារ​ពាក់ព័ន្ធ​នឹង​ព្រៃឈើ​ដែល​ក្រសួងកសិកម្ម​សម្រេចបាន នៅក្នុង​រយៈ​ដូចគ្នានេះដែរ​។ កិច្ចការ​ទាំងនោះ រួមមាន​ការផ្ដល់​ទិដ្ឋាការ អាជ្ញា​បណ្ណ​នាំចេញ​ឈើ​របស់​ក្រុមហ៊ុន ចំនួន​១២  ដែលមាន​បរិមាណ​ឈើ​អាកាស្យា​កាត់​ជា​កង់ៗ ១,៥០០​ស្ទែរ ក​ម្ចេ​ច​ឈើ​៤,០០០​តោន ធ្យូង​អាកាស្យា​ចំនួន ៤១​តោន ឫស្សី​កែច្នៃ ចំនួន​៤២​តោន និង​ជី​ទឹក​ចំនួន​២៤៨​តោន​។ នេះ​បើតាម​របាយការណ៍ ដែល​បាន​បន្តថា  ក្រសួង កសិកម្ម ក៏បានផ្ដល់​អាជ្ញា​បណ្ណ​ឱ្យ​ក្រុមហ៊ុន​ចំនួន​៥ មាន​បរិមាណ​ឈើ​កែច្នៃ ចំនួន ២,២៤៥​ម៉ែត្រគូប ផងដែរ​៕
 

Tag:
 ព្រៃឈើ​
 ​ចំណូល
© រក្សាសិទ្ធិដោយ thmeythmey.com