ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីអប់រំ អនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ បើកដំណើរការឡើងវិញ
12, Oct 2020 , 4:12 pm        
រូបភាព
រូបពីក្រសួងអប់រំ
រូបពីក្រសួងអប់រំ
ដោយ:
ក្រសួងអប់រំ យុវជន និង កីឡា អនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់ បើកដំណើរការឡើងវិញ។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានផ្ញើលិខិតជូនដំណឹងស្តីពីការបើកគ្រឹះស្ថានឧត្តមសិក្សាសាធារណៈឡើងវិញនេះ ទៅគ្រប់សាកលវិទ្យាធិការ និងនាយកនៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ។

 

លិខិតជូនដំណឹងរបស់លោក ហង់ជួន ណារ៉ុន គឺធ្វើឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។ លោក បញ្ជាក់ថា គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ អាចបើកដំណើរឡើងវិញ ចាប់ពីថ្ងៃដែលលោក ចុះហត្ថលេខាលើលិខិតជូនដំណឹងនេះ។

លោករដ្ឋមន្រ្តីអប់រំ សង្កត់ធ្ងន់ក្នុងលិខិតរបស់លោកថា គ្រប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ពេលបើកដំណើរការឡើងវិញ ត្រូវគោរពនិងអនុវត្តឲ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត តាមខ្លឹមសារនៃគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) និងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត ដែលមានជាធរមាន។ 

ចំពោះគ្រឹះស្ថានឧត្តមសិក្សាឯកជន គេមិនទាន់ដឹងថា ក្រសួងអប់រំ អាចនឹងបើកឡើងវិញនៅពេលណាឡើយ៕ 
 

Tag:
 បើកគ្រឹះស្ថានឧត្តមសិក្សាសាធារណៈឡើងវិញ
© រក្សាសិទ្ធិដោយ thmeythmey.com