បណ្ណាល័យ​កាណូត​របស់​អង្គការ​ស៊ី​ប៉ា នឹង​ជួយ​ពង្រីក​ការអាន​ដល់​ពលរដ្ឋ​រស់នៅ​បឹង​ទន្លេសាប​
ជាតិ
រថយន្ត
បណ្ណាល័យ​កាណូត​របស់​អង្គការ​ស៊ី​ប៉ា នឹង​ជួយ​ពង្រីក​ការអាន​ដល់​ពលរដ្ឋ​រស់នៅ​បឹង​ទន្លេសាប​
12, Oct 2020 , 8:39 pm        
រូបភាព
បន្ទាប់ពី​បណ្ណាល័យ​ចល័ត​ជា​ម៉ូតូ ជា​ឡាន​រថយន្ត និង​ជា​កង់​បី អង្គការ​ស៊ី​ប៉ា ដែល​បោះពុម្ពផ្សាយ​សៀវភៅ ទើបតែ​បង្កើត​បណ្ណាល័យ​ចល័ត​ជា​ទូក ក្នុង​បំណង​ជួយ​ពលរដ្ឋ ជាពិសេស​កុមារា និង​កុមារី ឃុំ​ផ្លូវ​ទូក​ទីមួយ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង អោយមាន​លទ្ធភាព​អាន​សៀវភៅ និង​ស្រលាញ់​ការអាន​សៀវភៅ ដើម្បី​ចេញផុត​ពី​ភាពក្រីក្រ​។  ក្រុមហ៊ុន MCC បាន​ផលិត ទូក​នេះ​នៅ​ខេត្តសៀមរាប ដោយ​វា​ទូលាយ​ជាង​កាណូត​ដទៃ ដើម្បី​សម្រួល​ការដឹក​កេស​សៀវ​ភៅ និង​ដើររក​សៀវភៅ​។ បណ្ណាល័យ​ចល័ត​នេះ​មាន​ដំបូល និង​វាំងនន​ជា​កំណាត់​កៅស៊ូ ដើម្បី​ការពារ​សៀវភៅ​។ ចំណែក​ម៉ូ​ទ័​រវិ​ញ គឺជា​ម៉ាក​ជប៉ុន ហុងដា ដែល​មិនសូវ​ខ្លាំង​ប៉ុន្មាន​ទេ ព្រោះ​ទូក​របស់​ស៊ី​ប៉ា មិនត្រូវ​ការ​ជិះ​លឿន​ទេ​។ វា​មាន​ល្បឿន​អតិបរមា ១១​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​របស់ នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖ 
 










 

© រក្សាសិទ្ធិដោយ thmeythmey.com