ជាតិ
សង្គមជាតិ
Update៖ ទឹកជំនន់ បណ្តាលឲ្យស្លាប់១២នាក់ និងជិត១៦ម៉ឺននាក់ទៀត រួមទាំងផ្ទះជិត៤ម៉ឺនខ្នង រងការប៉ះពាល់
14, Oct 2020 , 1:17 pm        
រូបភាព
ទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ (រូបពីរដ្ឋបាលខេត្តបន្ទាយមានជ័យ)
ទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ (រូបពីរដ្ឋបាលខេត្តបន្ទាយមានជ័យ)
ដោយ:
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្សព្វផ្សាយពីរបាយការណ៍ស្តីពីការប៉ះពាល់សរុប ពីគ្រោះទឹកជំនន់ ដោយគិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។



ផ្អែកតាម របាយការណ៍ មានពលរដ្ឋ១២នាក់ (ក្មេង៥នាក់) បានបាត់បង់ជីវិត និងមានពលរដ្ឋជិត១៦ម៉ឺននាក់ទៀត រងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ដោយក្នុងចំណោមជិត១៦ម៉ឺននាក់នោះ មានជាង១,១ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។

របាយការណ៍ បង្ហាញទៀតថា លំនៅឋានរបស់ពលរដ្ឋ មានជិត៤ម៉ឺនខ្នង រងការប៉ះពាល់ ដោយក្នុងនោះ មាន៣០ខ្នង ត្រូវខូចខាត ខណៈសាលារៀន មានជាង៤០០កន្លែង ដែលរងការជន់លិច។ ដោយឡែក ស្រូវជាង១១ម៉ឺនហិកតា និង ដំណាំផ្សេងៗទៀត មានជាង៥,៥ម៉ឺនហិកតា ត្រូវជន់លិច។

ក្រៅពីនេះ នៅមានផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម មានប្រវែងសរុបជិត២០០គីឡូមែត្រ និង ស្ពាន២៤កន្លែង ក៏ត្រូវលិចដោយសារទឹកជំនន់ដែរ៕

Tag:
 គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com