ជាតិ
សង្គមជាតិ
ម៉ោង៤ តំបន់មួយចំនួន ពិសេសក្រុងច្បារមន នឹងត្រូវជន់លិច, អភិបាលខេត្ត ប្រាប់ពលរដ្ឋ ឲ្យប្រញាប់រើអីវ៉ាន់ទៅកន្លែងសុវត្ថិភាព
14, Oct 2020 , 3:20 pm        
រូបភាព
ទិដ្ឋភាពទឹកជំនន់ក្នុងខេត្តកំពង់ស្ពឺ (រូបពីរដ្ឋបាលខេត្តកំពង់ស្ពឺ)
ទិដ្ឋភាពទឹកជំនន់ក្នុងខេត្តកំពង់ស្ពឺ (រូបពីរដ្ឋបាលខេត្តកំពង់ស្ពឺ)
ដោយ:
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ជូនដំណឹងបន្ទាន់លើបណ្តាញសង្គមហ្វេសប៊ុកថា នៅម៉ោង ៤រសៀលថ្ងៃទី១៤ ខែតុលានេះ ខេត្តកំពង់ស្ពឺ នឹងមានទឹកជំនន់កើតឡើង នៅចំណុចភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មីភូមិ ក្រវៀន ព្រៃបេង តាំងក្រូច សំពៅ ជាដើម ហើយជាពិសេសនៅក្នុងក្រុងច្បារមនទាំងមូល និងមួយផ្នែកនៃស្រុកសំរោងទង។



តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន លោកអភិបាលខេត្ត អំពាវនាវថា៖«សូមពុកម៉ែមាមីងបងប្អូនដែលមានភូមិពាក់ព័ន្ធទាំងអស់ ប្រញាប់រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងផលប៉ះពាល់មុនគេ»។

លោក វ៉ី សំណាង ប្រាប់សារព័ត៌មានថ្មីៗ២៥ តាមទូរស័ព្ទបន្ថែមថា រដ្ឋបាលខេត្ត បានត្រៀមកម្លាំងរួចជាស្រេចក្នុងការជម្លៀសប្រជាពលរដ្ឋនៅតាមតំបន់រងគ្រោះនីមួយៗ និងបានស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសកុមារនិងមនុស្សចាស់។ លោក បន្តថា ទឹកដែលនឹងធ្វើឲ្យមានជំនន់ក្នុងខេត្តកំពង់ស្ពឺ បានហូរមកពីតំបន់ភ្នំ៕

Tag:
 គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com