ជាតិ
បទសម្ភាសន៍
សុខភាព
ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ព្យាបាល​មិនជា តែ​អាច​ទប់ស្កាត់​មិន​ឲ្យ​ប៉ះពាល់​ដល់​សួត បេះដូង ឬ​ភ្នែក​បាន​
14, Oct 2020 , 11:29 pm        
រូបភាព
​ភ្នំពេញ​៖ ជំងឺ​រលាក​សន្លាក់ឆ្អឹង​រ៉ាំរ៉ៃ មិន​ត្រឹមតែ​កើត​លើ​សន្លាក់​តូចៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ធ្វើឱ្យប៉ះពាល់​ដល់​សរីរាង្គ​កាយ​សំខាន់ៗ​ផ្សេងទៀត​ដូចជា បេះដូង សួត ភ្នែក ស្បែក ដែល​អាចធ្វើឱ្យ​អ្នកជំងឺ​បាត់បង់​ជីវិត ជាពិសេស​លើ​មនុស្ស​ចាស់​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កញ្ញា វេជ្ជបណ្ឌិត សុខ ពុ​ទ្ធី  បញ្ជាក់ថា​ជំងឺ​រលាក​សន្លាក់ឆ្អឹង​រ៉ាំរ៉ៃ​នេះ មិនអាច​ព្យាបាល​ជា​នោះទេ តែ​អាច​ព្យាបាល​បង្កើន​ចលនា​នៃ​សន្លាក់ ដោយ​កាត់បន្ថយ​ការវិវត្តន៍​ទៅជា​ជំងឺ​សន្លាក់​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​សរីរាង្គ​សំខាន់ៗ​ផ្សេងទៀត ។ កញ្ញា វេជ្ជបណ្ឌិត សុខ ពុ​ទ្ធី បាន​ណែនាំ​ថា អ្នកជំងឺ​ត្រូវតែ​ពិនិត្យ​សុខភាព​ឱ្យបាន​ដិតដល់ និង​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​កុំឱ្យ​វិវត្តន៍​ទៅរក​សភាព​ធ្ងន់ធ្ងរ​។​



​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង ទស្សនា​បទ​សម្ភាសរ​វា​ង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​កញ្ញា សុខ ពុ​ទ្ធី វេជ្ជបណ្ឌិត​នៃ​មន្ទីរ​ពហុ​ព្យាបាល​វឌ្ឍនៈ​វិជ្ជា ដូចតទៅ​៖ 
 
 

Tag:
 ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​
 ​សុខ ពុ​ទ្ធី
 ​បេះដូង​
  សួត​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com