ជាតិ
ប្រតិបត្តិការសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅភូមិសាស្ត្រខណ្ឌដង្កោ
15, Oct 2020 , 1:31 am        
រូបភាព
ដោយ: ថ្មីៗ
ទឹកជំនន់ដែលចេញពីស្ទឹងព្រែកត្នោត បន្តដល់ទំនប់៧មករា បានបង្កការលិចលង់ផ្លូវ និងផ្ទះពលរដ្ឋមួយចំនួននៅសង្កាត់សាក់សំពៅ សង្កាត់គងនយ សង្កាត់ទៀន និងស្ពានថ្ម នាយប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែតុលា នេះ។ ស្ពានទឹកហូរខ្លាំងចន្លោះពីផ្លូវ២១៧ដល់រង្វង់មូលកួរស្រូវ ក្នុងខណ្ឌដង្កោដដែល។





យ៉ាងហោចណាស់បុរីចំនួនបី គឺបុរី VIP បុរីរតនៈភ្នំពេញ និងកួរស្រូវ៣ ក៏រងការលិចលង់ផងដែរ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំប្រតិបត្តិការសង្គ្រោះដោយផ្ទាល់ ដើម្បីនាំពលរដ្ឋដែលរងគ្រោះទៅកាន់ទីទួលសុវត្ថិភាព។



សហការីសារព័ត៌មាន លោក រំដួល ចិត្រា លោក ជា យូគៀង និងកញ្ញា ឡាយ សុភាវតី ស្ថិតនៅទីតាំងដែលកំពុងរងគ្រោះនោះផ្ទាល់។





















Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com