ជាតិ
​ពលរដ្ឋ​តាម​បណ្តា​សង្កាត់​ជាច្រើន​ក្នុង​ខណ្ឌដង្កោ បន្ត​ជម្លៀស​ខ្លួន​ទៅកាន់​ទីទួល​សុវត្ថិភាព​
15, Oct 2020 , 12:35 pm        
រូបភាព
​ដោយ​៖  ជា យូ​គៀង​
​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​ទល់មុខ​បុរី​ពិភពថ្មី​ទី​២ ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កំពុង​ជម្លៀស​ខ្លួន​ទៅកាន់​ទីទួល​សុវត្ថិភាព នា​ព្រឹក​ថ្ងៃទី​១៥​តុលា ឆ្នាំ​២០២០​។ ពលរដ្ឋ​ក្មេង​-​ចាស់ ប្រុស​-​ស្រី ដែល​បង្ខំចិត្ត​ចាកចេញ​ពី​លំនៅស្ថាន​របស់ខ្លួន ទៅកាន់​ទីទួល​សុវត្ថិភាព​នេះ គឺ​ដោយសារតែ​រងគ្រោះ​ខ្លាំង​ពី​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត ដែល​បន្ត​ឡើង​ខ្ពស់​ជា​លំដាប់​។​

 
​ស្ថានភាព​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​នៅតែ​បន្ត​ហក់​ឡើង​ក្នុង​កម្រិត​ប្រកាសអាសន្ន​ដដែល ដែល​ធ្វើឱ្យ​ខេត្ត​មួយចំនួន និង​រាជធានី​ភ្នំពេញ ប្រឈម​នឹង​ការលិចលង់​ជាខ្លាំង​។ ជាពិសេស​នៅតាម​បណ្តា​សង្កាត់​នានា ក្នុង​ខណ្ឌដង្កោ​តែម្តង​។ ទឹកជំនន់​ដែលមាន​ប្រភព​មកពី​ស្ទឹង​ព្រែក​ត្នោត បាន​បន្ត​ហូរ​កាត់​ផ្លូវ និង​ចូល​ក្នុងផ្ទះ​ពលរដ្ឋ​ជាច្រើន ដោយ​ក្រៅពី​មាន​ពលរដ្ឋ​នៅរស់​ក្នុង​សង្កាត់​ព្រែកកំពឹស ក៏​នៅមាន​ពលរដ្ឋ​នៅ​សង្កាត់​យ៉ាងហោចណាស់​ចំនួន​៤​ទៀត​ក្នុង​ខណ្ឌដង្កោ​នេះ ត្រូវបាន​ជម្លៀស​ខ្លួន​ទៅកាន់​ទីទួល​សុវត្ថិភាព​កាលពី​យប់មិញ​៕ 
 
​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ដែល​ពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ជម្លៀស​ខ្លួន​ទៅ​ទីទួល​សុវត្ថិភាព​។ ថត​ដោយ លោក ជា យូ​គៀង នៃ​សារព័ត៌មាន​ថ្មីៗ​៖ 







































 
 

Tag:
 ទឹកជំនន់​
  ស្ទឹង​ព្រែក​ត្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com