អត្ថបទពាណិជ្ជកម្ម
សែ​ល​កាត និង Prime Cineplex បាន​ភ្ជាប់​ទំនាក់ទំនង​គ្នា​ជា​ដៃគូ​ដើម្បី​ស្វែងរក​នូវ​ឱកាស​រួមគ្នា​
15, Oct 2020 , 2:51 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ - សែ​ល​កាត ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ចាប់​ដៃគូ​សហការ​ថ្មី​ជាមួយនឹង Prime Cineplex ដែលជា​ក្រុមហ៊ុន​សម្ព័ន្ធ​ផ្នែក​ភាពយន្ត​កំពុង​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស​បំផុត​មួយ​នៅក្នុង​ប្រទេស​កូរ៉េ​។ ទំនាក់​ទំនងជា​ដៃគូ​គ្នា​នេះ នឹង​ញុំ​ា​ង​ឱ្យ​អតិថិជន​របស់ សែ​ល​កាត ទទួលបាន​នូវ​ការបញ្ចុះ​តម្លៃ និង​ការផ្តល់ជូន​ពិសេស​ផ្តាច់មុខ​ជាច្រើន​។
 
​នៅក្នុង​សន្និសីទ​ព័ត៌មាន​នា​ថ្ងៃ​ពុធ​ទី​១៤ ខែតុលា នេះ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ផ្សារ​ទំនើប Samai Square ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ អ្នកនាំពាក្យ​របស់ Prime Cineplex បាន​ថ្លែងឱ្យដឹងថា​៖ «​ក្រុមហ៊ុន​របស់លោក​ដែលជា​ប្រតិបត្តិ​ករ​រោងភាពយន្ត មាន​សេចក្តីសោមនស្ស​ជាខ្លាំង ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន សែ​ល​កាត ហើយ​ក្រុមហ៊ុន​លោក ក៏​កំពុង​ទន្ទឹងរង់ចាំ​ផ្តល់នូវ​ប្រូ​ម៉ូ​សិន​ពិសេស​ផ្តាច់មុខ​សម្រាប់​ការ​ទស្សនា​ភាពយន្ត ជូន​ដល់​អតិថិជន សែ​ល​កាត ក៏ដូចជា​នាំយក​នូវ​ខ្សែភាពយន្ត​ដ៏​អស្ចារ្យ​មក​ជូន​ទស្សនា​ផងដែរ​។ 
 
​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សែ​ល​កាត បាន​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ថា​៖ “​ថ្ងៃនេះ គឺជា​ថ្ងៃ​ដំបូង​នៃ​ការភ្ជាប់​ទំនាក់​ទំនងជា​ដៃគូ​រវាង​ក្រុមហ៊ុន សែ​ល​កាត និង Prime Cineplex ពោល​គឺជា​ទំនាក់​ទំនងជា​ដៃគូ​ដែល​បញ្ជា​ក់នូវ​ការចូល​ប្រឡូក​ក្នុង​វិស័យ​ខ្សែភាពយន្ត​សារជាថ្មី​របស់ សែ​ល​កាត និង​ជា​ទំនាក់ទំនង​ដែល​ផ្តល់នូវ​គុណប្រយោជន៍ និង​អត្ថប្រយោជន៍​បន្ថែម​ដល់​អតិថិជន​របស់​យើង ជាពិសេស​សម្រាប់​សមាជិក Cellcard Club តែម្តង​”​។ 
 



​ការផ្តល់ជូន​ផ្តាច់មុខ​ដំបូង គឺ​នឹងមាន​ជូន​សម្រាប់​សមាជិក Cellcard Club ដែល​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ១៥% លើ​តម្លៃ​សំបុត្រ សម្រាប់​រយៈពេល​មួយឆ្នាំ​ពេញ​នៅ​ផ្សារ​ទំនើប Samai Square​។ 
 
​ហើយ​ទន្ទឹមនឹងនោះ ក៏មាន​នូវ​ការលក់​បញ្ចុះតម្លៃ​ដ៏​សម្បើម និង​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​លើកដំបូង ដែល​អតិថិជន សែ​ល​កាត ជាពិសេស​សមាជិក Cellcard Club តែម្តង នឹង​ពេញចិត្ត​ខ្លាំង​ជាក់​ជាមិនខាន​។ ការលក់​បញ្ចុះតម្លៃ​សម្បើម​លើកដំបូង នឹងមាន​ផ្តល់ជូន​ដល់​អតិថិជន​សែ​ល​កាត​ទាំងអស់ ចាប់ពី​ថ្ងៃទី ១៥ ដល់ ១៨ ខែតុលា ពោលគឺ​ផ្តល់ជូន​នូវ​ការបញ្ចុះ​តម្លៃ​រហូតដល់​ទៅ ៥០% សម្រាប់​អ្នកមាន​សំណាង ១០០០ នាក់​! 
 
​ក្រុមហ៊ុន Prime Cineplex បានរៀបចំ​បើកសម្ពោធ​សាល Samai Square VIP Lounge and Hall ដោយ​ក្នុងនោះ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សែ​ល​កាត  ត្រូវ​បានផ្តល់​កិត្តិយស​ឱ្យចូល​រួម​កាត់​ខ្សែបូ ដើម្បី​បើក​ដំណើរការ​កម្មវិធី​ផងដែរ​។ រីឯ​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន សែ​ល​កាត និង Prime Cineplex ក៏​សុទ្ធ​តែមាន​វត្ត​មាននៅ​ទីនោះ​ដូចគ្នា​។ 
 
​លោក វ៉ាត​សុន ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន Prime Cineplex ក្រុមការងារ សែ​ល​កាត និង​អ្នក​ទាំងអស់គ្នា​ដែល​បាន​ចូលរួម​ក្នុងការ​ត្រួសត្រាយ​ទំនាក់​ទំនងជា​ដៃគូ​នេះ​ឡើង ហើយ​រូបគាត់​ផ្ទាល់ ក៏​ទន្ទឹង​រងចាំ​នូវ​ឱកាស​ដ៏​រំភើប​រីករាយ ដែល​កើតចេញពី​ទំនាក់​ទំនងជា​ដៃគូ​នេះ​ផងដែរ​។ 
 
​បន្ទាប់មក ភ្ញៀវ​ដែល​អញ្ជើញ​ចូលរួម ត្រូវបាន​ផ្តល់​កិត្តិ​យ​ចូល​ទស្សនា​ខ្សែភាពយន្ត​ថ្មី Vanguard ដើម្បី​ទទួលបាន​បទពិសោធន៍​នៃ​ការ​ទស្សនា​លំដាប់ First Class​។ ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​ទស្សនា​ខ្សែភាពយន្ត​ទាំងអស់ បាន​សង្កេតឃើញ​នូវ​ការរៀបចំ​ដ៏​មាន​អនាម័យ​ល្អ និង​ការប្រុងប្រយ័ត្ន​ខ្ពស់​ដូចជា​ការពាក់​ម៉ាស ការបាញ់​អាល់កុល​លាង​សម្អាត​លើ​ដៃ ការត្រួតពិនិត្យ​សីតុណ្ហភាព​មុនពេល​ចូល​សាល​ភាពយន្ត និង​ការ​អង្គុយ​ដោយមាន​គម្លាត​ពីគ្នា​មួយ​កៅអី​ជាដើម ពោលគឺ​អនុលោម​តាម​បទបញ្ជា​បង្កា​ជម្ងឺ​កូ​វីដ​-១៩ យ៉ាង​ខ្ជាប់ខ្ជួន​តែម្តង​។ 
 



Prime Cineplex បាន​បើក​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុ​ជានា​ឆ្នាំ ២០១៨ ហើយ​ទីតាំង​ថ្មី​នៅក្នុង​ផ្សារ​ទំនើប Samai Square គឺជា​ទីតាំង​ឈានមុខ​គេ និង​ជា​រោងភាពយន្ត Prime Cineplex ដែល​ទំនើប​ជាងគេ​បំផុត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​ផងដែរ​។ រោងភាពយន្ត Prime Cineplex មាន​សាខា​សរុប​ចំនួន ៦ រួមមាន​សាខា​នៅ​ផ្សារ​ទំនើប TL Sky Mall ផ្សារ​ទំនើប Atrium និង​ផ្សារ​ទំនើប​សុ​វណ្ណា ក្នុង​ទឹកដី​រាជធានី​ជាដើម​។​
 
Cellcard Club គឺ​ថ្នាល​មួយ​ដែល​ផ្តល់ជូន​អតិថិជន​នូវ​អត្ថប្រយោជន៍ និង​ភាព​រីករាយ​បន្ថែម ពីលើ​សេវាកម្ម សែ​ល​កាត ដែលមាន​ស្រាប់ រួមទាំង​មាន​ផ្តល់នូវ​រង្វាន់​ជូន​អតិថិជន​ដ៏​ស្មោះស្ម័គ្រ​ជាមួយ​អត្ថប្រយោជន៍​ផ្តាច់មុខ​ជាច្រើន​ទៀតផង​។ ជាមួយ Cellcard Club រាល់​ការភ្ជាប់​គម្រោង ការបញ្ចូល​ទឹកប្រាក់ និង​ការធ្វើ​ប្រតិបត្តិការ​ទាំងអស់ អតិថិជន​នឹង​ទទួលបាន​រង្វាន់​ភ្លាមៗ និង​ពិន្ទុ​ដែល​អាច​ប្តូរ​យក​អត្ថប្រយោជន៍​ដ៏​ច្រើន​សម្បូរបែប​។​
 
​ដើម្បី​ចូលរួម​ជាមួយ Cellcard Club អ្នក​គ្រាន់តែ​ទាញយក Cellcard App ហើយ​ចូលទៅ​កាន់ MORE បន្ទាប់មក​ចូលទៅ​កាន់ Cellcard Club ហើយ​ចុច JOIN ជាការ​ស្រេច​តែម្តង​៕
 



(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com