ពីនេះ ពីនោះ
សុខភាព
អស់បារម្ភ! ឡើងមុនលើចុងសុដន់? កុំរំលងអត្ថបទនេះ
× មុនមិនត្រឹមតែងាយនឹងលេចឡើងមិនត្រឹមតែនៅលើផ្ទៃមុខប៉ុណ្ណោះទេ ប៉ុន្តែក៏អាចកើតមានលើកន្លែងផ្សេងទៀតនៃរាងកាយដែលមានរន្ធញើសនិងគល់រោមផងដែរ។ ទោះបីជាការឡើងមុនលើចុងសុដន់មិនបង្កគ្រោះថ្នាក់ដល់សុខភាព ប៉ុន្តែវាអាចផ្ដល់ភាពមិនស្រួល។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាឡើងមុនលើចុងសុដន់ ៖
១. លាងសម្អាតឱ្យបានទៀងទាត់
ការលាងសម្អាតចុងសុដន់ឱ្យបានត្រឹមត្រូវនិងទៀងទាត់ គឺចាំបាច់ណាស់ដើម្បីបំបាត់ ក៏ដូចជាទប់ស្កាត់ការឡើងមុន។ អ្នកអាចប្រើប្រាស់សាប៊ូកម្រិតស្រាលនិងទឹកក្ដៅឧណ្ហៗ។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកជ្រើសរើសពាក់អាវទ្រនាប់ដែលបោកសម្អាតហើយស្អាតរាល់ពេល។
២. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់លើមុន និងលាងសម្អាតចេញនៅរយៈពេល ២០ នាទីក្រោយ។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ។
៣. ទឹកត្រសក់ ឬទឹកប៉េងប៉ោះស្រស់
អ្នកក៏អាចលាបទឹកត្រសក់ ឬទឹកប៉េងប៉ោះស្រស់បន្តិចលើមុនផងដែរ។ បន្លែទាំងពីរនេះមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំងការរលាកនិងមេរោគបាក់តេរី។
៤. ទឹកខ្មេះផ្លែប៉ោម
អ្នកអាចលាបទឹកខ្មេះផ្លែប៉ោមលើមុនដល់ទៅ ៣ ដងក្នុងមួយថ្ងៃ ប៉ុន្តែត្រូវប្រាកដថាអ្នកបានជ្រើសរើសប្រើប្រាស់ទឹកខ្មេះផ្លែប៉ោមធម្មជាតិ ឬសរីរាង្គ និងកុំភ្លេចលាយវាជាមួយទឹកធម្មតាផង។
៥. ប្រេងដើមតែ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដើមតែជាមួយប្រេងអូលីវ រួចលាបផ្ដិតល្បាយលើមុន។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com