​សែ​ល​កាត ផ្តើម​កម្មវិធី​បរិច្ចាគ​ថវិកា​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់ តាមរយៈ​គម្រោង​ផលិត​បទ​ចម្រៀង​ដ៏​ធំ​បំផុត​របស់ខ្លួន​
ជាតិ
អត្ថបទពាណិជ្ជកម្ម
​សែ​ល​កាត ផ្តើម​កម្មវិធី​បរិច្ចាគ​ថវិកា​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់ តាមរយៈ​គម្រោង​ផលិត​បទ​ចម្រៀង​ដ៏​ធំ​បំផុត​របស់ខ្លួន​
16, Oct 2020 , 4:13 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​សែ​ល​កាត បានប្រកាស​នៅថ្ងៃនេះ​ថា ខ្លួន​នឹង​ចាប់ផ្តើម​កម្មវិធី​បរិច្ចាគ​ថវិកា​ដើម្បី​ផ្តល់ជំនួយ​សង្គ្រោះ និង​ស្តារនីតិសម្បទា​នៅតាម​តំបន់​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​ធ្ងន់ធ្ងរ ដែល​កំពុង​ជះឥទ្ធិពល​ដល់​អាយុជីវិត និង​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ខ្មែរ​នៅ​ខេត្ត​ចំនួន ១៧ ក្នុងចំណោម​ខេត្ត​ទាំង ២៥ របស់​កម្ពុជា​។​
 
​កម្មវិធី​បរិច្ចាគ​នេះ នឹង​ញុំ​ា​ង​ឱ្យមាន​ការចាប់ផ្តើម​គម្រោង​ប្រចាំឆ្នាំ​ដ៏​ធំ​បំផុត​មួយ​របស់​សែ​ល​កាត ដែលជា​គម្រោង​ផលិត​បទ​ចម្រៀង​មិន​ចំឡង​គេ ក្រោម​ការសហការ​រវាង​ក្រុមហ៊ុន​សែ​ល​កាត​ជាមួយនឹង SongKites និង​តារា​ឆ្នើមៗ​កំពុង​ពេញនិយម​ទាំង ៨​ដួង​ទៀត​នៅ​កម្ពុជា​ផងដែរ​។ បទ​ចម្រៀង​នេះ ត្រូវបាន​និពន្ធ​ឡើង​ដើម្បី​ជាការ​បង្ហាញ​និង​កោតសរសើរ​ដល់​ភាពខ្លាំង និង​ភាពរឹងមាំ​របស់​ប្រជាជន​ខ្មែរ​។ ដើមឡើយ ដោយមាន​បំណង​ដើម្បី​ជាការ​ជម្រុញ​ទឹកចិត្ត និង​ការអបអរ​ភាពប្រសើ​ឡើងវិញ ពី​ជម្ងឺ​រាតត្បាត​កូ​វីដ​-១៩​របស់​កម្ពុជា គម្រោង​នេះ​នឹងត្រូវ​បាន​ផ្តើម​ដាក់ឱ្យ​ដំណើរការ​មុន​ការគ្រោងទុក ជាមួយ​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​នូវ​ភាព​វិជ្ជមាន និង​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​តាមរយៈ​កម្មវិធី​បរិច្ចាគ​ថវិកា នៅក្នុង​គ្រា​ដ៏​លំបាក​នេះ​។​


 
​បទ​ចម្រៀង ដែលមាន​ចំណងជើង​ថា “​ពិភពលោក​យើង​តែមួយ​” នេះ គឺជា​ការ​បង្ហើរ​សំនៀង​រួមគ្នា​រវាង​ព្រះ​នាង​តូច ន​រោ​ត្ដម ជេន​ណា កញ្ញា រ៉េត ស៊ូ​ហ្សា​ណា កញ្ញា មាស សុខ​សោភា លោក ខាន់ ជែ​ម​ស៍ លោក ហេង ពិ​ទូ អ្នកនាង ខាត់ សុ​ឃីម លោក ចេ​ន និង​កញ្ញា អ៊ី​វ៉ា​។ បទ​ចម្រៀង​នេះ នឹងមាន​ដាក់ជូន​សម្រាប់​ដោ​ន​ឡូត​នៅក្នុង​កម្មវិធី Calltunes របស់​សែ​ល​កាត ក្នុងតម្លៃ ២០​សេន ខណៈ​បទ​ចម្រៀង​ជា​វីដេអូ​ដែលមាន​គុណភាព​ខ្ពស់ នឹងមាន​ផ្តល់ជូន​នៅក្នុង​កម្មវិធី Cellcard Music Streaming ក្នុងតម្លៃ ៥ សេន​/​ថ្ងៃ​។​
 
​រាល់​ថវិកា​ទាំងអស់​ដែល​បានមកពី​ការ​ដោ​ន​ឡូដ​បទ​ចម្រៀង​នៅក្នុង Calltune និង​ការភ្ជាប់​សេវាកម្ម Music Streaming ចាប់ពី​ថ្ងៃទី ១៥ ខែតុលា ដល់​ថ្ងៃទី ៣១ ខែតុលា នឹងត្រូវ​យកទៅ​បរិច្ចាគ​ជូន​ដល់​កាកបាទក្រហម ដើម្បី​ជួយ​គាំទ្រ​ដល់​ការឆ្លើយតប​ជាបន្ទាន់​របស់​អង្គការ​នេះ ក្នុងការ​ជួយសង្គ្រោះ​ពលរដ្ឋ​ខ្មែរ​រាប់ពាន់នាក់ ដែល​កំពុង​ភៀសខ្លួន​ដោយសារ​គ្រោះទឹកជំនន់​។ ថវិកា​បរិច្ចាគ​នេះ នឹង​ជួយ​គាំទ្រ​ដល់​ការផ្តល់​ស្បៀងអាហារ ទីជម្រក និង​ទឹកស្អាត​ដល់​ជនរងគ្រោះ ក៏ដូចជា​បុគ្គលិក​ស្ម័គ្រចិត្ត​របស់​កាកបាទក្រហម ដែល​កំពុង​ចូលរួម​ក្នុងការ​ជួយសង្គ្រោះ​និង​ជម្លៀស​ប្រជាពលរដ្ឋ​ផងដែរ​។​


 
​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​មានប្រសាសន៍ថា ក្រុមការងារ​របស់​សែ​ល​កាត និង​បុគ្គលិក​ទាំងអស់​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប បានបង្ហាញ​នូវ​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុខ​សុវត្ថិភាព និង​សុខុមាលភាពរ​បស់បង​ប្អូន​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​។​
 
“​យើង​កំពុង​រួបរួមសាមគ្គី​គ្នា​ដើម្បី​បើក​យុទ្ធនាការ​រៃអង្គាស​ថវិកា​បន្ទាន់ ក៏ដូចជា​ធានា​ឱ្យបាន​ថា​រាល់​ប្រតិបត្តិការ​និង​សេវាកម្ម​ទាំងអស់​របស់​យើង ផ្តល់នូវ​ទំនុកចិត្ត​ប្រើប្រាស់​ខ្ពស់ និង​នៅតែ​ដំណើរការ​ដើម្បីឱ្យ​ក្រុមគ្រួសារ​ទាំងអស់​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន​”​។​
 
“​យើង​សូម​ជម្រុញ​ឱ្យ​អ្នក​ទាំងអស់គ្នា មក​ចូលរួម​ជា​សាមគ្គីភាព​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​សិល្បករ​ដ៏​មាន​ទេពកោសល្យ​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​ក្នុងការ​សហការ​ផលិត​បទ​ចម្រៀង​ថ្មី​នេះ​”​។​


 
​យើង​នឹង​ប្រកាន់ខ្ជាប់​នូវ​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការជួយ​ដល់​អតិថិជន​ដែល​កំពុង​ជួប​ការលំបាក ក៏ដូចជា​ផ្តោត​ការយកចិត្តទុកដាក់​ក្នុងការ​ប្រឹងប្រែង​ជួយ​ដល់​សហគមន៍ ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់ និង​ជម្ងឺ​រាតត្បាត​ផងដែរ​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម សូម​ចូលទៅ​កាន់​( www.cellcard.com.kh) ឬ​តេ​ទៅកាន់ 012812812/ 812​។​
​ចុះ​មើល​វីដេអូ​: https://youtu.be/V6jiXdn7ST0
















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com