ជាតិ
សង្គមអន្តរជាតិ​
អន្តរជាតិ
លោកស្រី ទេវី​យ៉ា​នី ឧ​ត្ត​ម កុ​ប្រា​ហ្កេ​ដេ បំពេញការងារ​ថ្ងៃ​ដំបូង​ជា​ទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​
16, Oct 2020 , 8:59 pm        
រូបភាព
ទូត​ឥណ្ឌា
ទូត​ឥណ្ឌា
ដោយ: ថ្មីៗ
លោកស្រី​វេជ្ជបណ្ឌិត ទេវី​យ៉ា​នី ឧ​ត្ត​ម កុ​ប្រា​ហ្កេ​ដេ (Devyani Uttam Khobragade) នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ នេះ បាន​ចូល​បំពេញការងារ​ថ្ងៃ​ដំបូង ក្នុងឋានៈ​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​កម្ពុជា​។ កាលពី​ថ្ងៃទី​១ ខែតុលា លោកស្រី​ត្រូវបាន​ក្រសួងការបរទេស​ឥណ្ឌា តែងតាំង​ឲ្យ​កាន់តំណែង​បន្ត​ពី​លោកស្រី Manika Jain.

 
 
​មុន​កាន់តំណែង​នៅ​កម្ពុជា លោកស្រី Devyani Uttam Khobragade មាន​តួនាទី​ជា​លេខាធិការ (Joint Secretary) ក្រសួងការបរទេស​ឥណ្ឌា ដោយ​លោកស្រី​បាន​បម្រើការ​នៅ​ការិយាល័យ​ការបរទេស​ឥណ្ឌា​ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក​។​
 
​តាម​បណ្តាញសារព័ត៌មាន​ឥណ្ឌា លោកស្រី Khobragade ជា​ជា​វេជ្ជបណ្ឌិត​ម្នាក់ ហើយ​កាលពី​ឆ្នាំ​២០១២ គាត់​ធ្លាប់​កាន់តំណែង​ជា​អគ្គ​រង​កុងស៊ុល​របស់​ឥណ្ឌា​ប្រចាំ​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ដោយ​ទទួលបន្ទុក​កិច្ចការនារី នយោបាយ និង​សេដ្ឋកិច្ច​។​
 
 
 លោកស្រី​ជា​កូនស្រី​បង្កើត​របស់​អ្នកនយោបាយ​ជើងចាស់ លោក Uttam Khobragade ហើយ​លោកស្រី Khobragade ក៏​ជា​អ្នកនិពន្ធ​មួយរូប​ផងដែរ ដែល​ក្នុងនោះ​មានដូចជា «The White Sari» និង The Adventures of Young Ambedkar» ជាដើម​។​
 
​នៅ​ថ្ងៃ​ធ្វើការ​ដំបូង ស្ថានទូត​ឥណ្ឌា ក៏បាន​បង្ហោះ​រូបលោក​ស្រី ទេវី​យ៉ា​នី ឧ​ត្ត​ម កុ​ប្រា​ហ្កេ​ដេ នៅពេលដែល​ស្រី​បាន​ចូល​គោរព​រូបសំណាក​បិតា​ជាតិ​ឥណ្ឌា មហា​ត្មៈ​គ​ន្ធី ផងដែរ​៕




 

Tag:
 ទូត​ឥណ្ឌា
 
© រក្សាសិទ្ធិដោយ thmeythmey.com