កីឡាអន្តរជាតិ
អន្តរជាតិ
Rossi កំពូលអ្នកប្រណាំងម៉ូតូពិភពលោក ឆ្លង COVID-19
× Valentino Rossi កំពូលអ្នកប្រណាំងម៉ូតូ MotoGP ពិភពលោក ប្រកាសថា រូបគេបានធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺ OCOVID-19 ហើយអាចនឹងខកខានការប្រកួតពីរលើកបន្ទាប់ក្នុងរដូវកាលនេះ។ នេះបើតាមការផ្សាយរបស់ BBC។
កីឡាករសញ្ជាតិអ៊ីតាលីវ័យ ៤១ ឆ្នាំ និងជាម្ចាស់ជើងឯកពិភពលោក ៩ សម័យកាល កំពុងឈរនៅលេខរៀងទី១៣ ក្នុងតារាងចំណាត់ថ្នាក់ប្រចាំរដូវកាលឆ្នាំ២០២០នេះ។
ការប្រណាំងបន្ទាប់នឹងធ្វើនៅ Aragon ប្រទេសអេស្ប៉ាញនៅថ្ងៃទី១៨ ខែតុលា ខណៈទីលានបន្ទាប់នឹងធ្វើឡើងនៅមួយសប្តាហ៍បន្ទាប់។ ការប្រណាំងទាំងពីរលើកបន្ទាប់នេះ Rossi មានភាគរយតិចបំផុតក្នុងការបង្ហាញខ្លួនលើទីលាន។
Rossi បានសរសេរលើបណ្តាញសង្គម Twitter ផ្ទាល់របស់ខ្លួនថា៖ «ជាសំណាងអាក្រក់ព្រឹកនេះខ្ញុំបានភ្ញាក់ពីគេងហើយខ្ញុំមិនមានអារម្មណ៍ល្អទេ។ ឆ្អឹងរបស់ខ្ញុំឈឺហើយខ្ញុំក្តៅខ្លួនបន្តិចដូច្នេះខ្ញុំក៏ទូរសព្ទទៅវេជ្ជបណ្ឌិតដែលបានធ្វើតេស្តខ្ញុំដល់ទៅពីរដងភ្លាមៗ។ ការធ្វើតេស្តដំបូងចេញលទ្ធផអវិជ្ជមាន តែតេស្តលើកទី២គឺវិជ្ជមាន»។
កំពូលអ្នកប្រណាំងម៉ូតូដ៏មានប្រជាប្រិយភាពរូបនេះ បានបង្ហាញការសោកស្តាយចំពោះលទ្ធផលតេស្តនេះ ខណៈរូបគេនឹងត្រូវខកខានការប្រណាំងនៅ Aragon ឬអវត្តមាននៅជំនួបបន្ទាប់ទៀតផង។ Rossi អះអាងថា ការប្រណាំងនៅ Aragon រូបគេនឹងទទួលជ័យជម្នះ៕
Tag:
MotoGP
COVID-19
Valentino Rossi
© រក្សាសិទ្ធិដោយ thmeythmey.com