មុនជំនន់ទឹកភ្លៀង ការចិញ្ចឹមត្រី បង្គា និងក្រពើកើនឡើងនៅ៩ខែដំបូងឆ្នាំ២០២០នេះ
ជាតិ
មុនជំនន់ទឹកភ្លៀង ការចិញ្ចឹមត្រី បង្គា និងក្រពើកើនឡើងនៅ៩ខែដំបូងឆ្នាំ២០២០នេះ
17, Oct 2020 , 7:29 pm        
រូបភាព
ភ្នំពេញ៖ រយៈពេល៩ខែ ឆ្នាំ២០២០ ការងារវារីវប្បកម្មនៅកម្ពុជា ពោលគឺការចិញ្ចឹមត្រី បង្គា ក្រពើ និងការភ្ញាស់កូនត្រីពូជ មានការកើនឡើងទាំងអស់។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលរយៈ៩ខែរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមុនករណីជំនន់ទឹកភ្លៀង។


 
ការចិញ្ចឹមត្រី បង្គា ក្រពើ និងការភ្ញាស់កូនត្រី មានកំណើនឡើងគួរឲ្យកត់សម្គាល់ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ។ តាមរបាយការណ៍បូកសរុបលទ្ធផលរយៈ៩ខែរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការចិញ្ចឹមត្រី និងបង្គា អនុវត្តបាន ចំនួន ជិត៣០ម៉ឺនតោន ស្មើនឹង៨២,៣៧ភាគរយ នៃផែនការសរុបចំនួន៣៦ម៉ឺនតោន ហើយចំនួននេះមានការកើនឡើងជាង៥ម៉ឺនតោន បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។
 
ការចិញ្ចឹមក្រពើ ក៏កើនឡើងដែរក្នុងឆ្នាំ២០២០នេះ ដោយការអនុវត្តបានជាង២៧ម៉ឺនក្បាល ស្មើនឹង៩០,៧៦ភាគរយ នៃផែនការសរុប៣០ម៉ឺនក្បាល ហើយចំនួននេះមានការកើនឡើងជាង១ម៉ឺនក្បាល បើធៀបនឹងឆ្នាំ២០១៩កន្លងទៅ។  នេះបើតាមរបាយការណ៍ដដែល ដោយបានលម្អិតបន្តពីការងារបង្កាត់កូនត្រីពូជ វិញម្តង។ របាយការណ៍របស់ក្រសួងកសិកម្មឲ្យដឹងថា ការងារបង្កាត់កូនត្រីពូជ ក្នុងរយៈ៩ខែមកនេះ អនុវត្តបាន ចំនួន ១៥៩,៤០០,០០០ កូន ស្មើនឹង៦៦,៤២ភាគរយ នៃផែនការសរុប២៤០លានកូន ពោលគឺកើនឡើងចំនួន៩០ម៉ឺនកូន៕
 
រូបភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖





Tag:
 វារីវប្បកម្ម
 ត្រី
 បង្គា
 ក្រពើ
 កូនត្រី
© រក្សាសិទ្ធិដោយ thmeythmey.com