អត្ថបទពាណិជ្ជកម្ម
​បច្ចេកវិទ្យា
ថ្ងៃធ្វើតេស្តស្មាតហ្វូន OPPO A93 ម្នាក់ៗនាំគ្នាសម្រុកទៅតេស្តសាក និងលាន់មាត់សរសើរគ្រប់ៗគ្នា
18, Oct 2020 , 2:55 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពីថ្ងៃទី១៨ ខែតុលា ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO ប្រចាំប្រទេសកម្ពុជា បានរៀបចំធ្វើតេស្តដំបូង នូវស្មាតហ្វូនស៊េរី A គឺ OPPO A93 ក្នុងកម្មវិធីមួយ ដែលមានឈ្មោះថា VIP Experience នៅឯមជ្ឈមណ្ឌលសេវាជួសជុល (OPPO Service Center) និងហាងទំនើប OPPO Brand Store (OPPO ប្រ៊េនស្ត័រ) ដែលមានទីតាំងនៅបណ្តោយវិថីព្រះមុន្នីវង្ស (ទល់មុខវត្តកោះ) ។

 
នៅក្នុងកម្មវិធីនោះផងដែរ មានបងប្អូនមិត្តអ្នកសារព័ត៌មានល្បីៗ ជាច្រើនស្ថាប័ន អ្នកតំណាងក្រុមហ៊ុន ពិធីករ ជា វណ្ណរិទ្ធ និងតារាចម្រៀង Step ក៏បានចូលរួមជាភ្ញៀវកត្តិយស និងជាសក្ខីភាពក្នុងការធ្វើតេស្ត និងសាកប្រើនូវ OPPO A93 លើកដំបូងជាផ្លូវក្នុងប្រទេសកម្ពុជាផងដែរ។ 
 

តារាចម្រៀង Step  ដែលមានវត្តមានក្នុងកម្មវិធីនោះ បាននិយាយដោយសង្កត់ធ្ងន់ៗថា  OPPO A93 បំពាក់ជាមួយអេក្រង់ភ្លោះមុខ 6.43 ជាមួយនឹងកម្រិតបង្ហាញ Super AMOLED ធ្វើឲ្យរូបភាពច្បាស់ដិតបែបធម្មជាតិ។ មិនតែប៉ុណ្ណោះ OPPO A93 បំពាក់មកជាមួយកាមេរ៉ា AI Portrait 6 គ្រាប់ឯណ្ណោះ។ នេះបើតាមតារាចម្រៀង Step ដោយលោកបន្តរៀបរាប់ពីលក្ខណៈពិសេសៗរបស់ OPPO A93 បន្តដូច្នេះ៖« OPPO A93 ក៏មានមុខងារជាច្រើនដូចជា AI Night Flare Portrait, AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, AI Beauty, និង AI Ultra Clear Mode។ រីឯ កាមេរ៉ាមុខ បែបទម្លុះអេក្រង់ទំហំ 16MP+2MP ក៏អាចថតជាមួយមុខងារយ៉ាងច្រើនដូចជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, AI Beauty និង AI Color Portrait ផងដែរ»។


 
ចំណែក ពិធីករ ជា វណ្ណរិទ្ធ ក៏បានអួតសរសើរមិនដាច់ពីមាត់ចំពោះរួបរាង ដ៏ទាក់ទាញ កម្រាស់ស្តើងត្រឹមតែ 7.48mm ប៉ុណ្ណោះ នៃ OPPO A93នេះដែរ។ អស់ពីកោតស្ញប់ស្ញែងអំពីរូបរាងដ៏ប្រណីតលេចធ្លោហើយនោះ លោក ជា វណ្ណរិទ្ធ ក៏បន្តសរសើរ ពីមុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 ដែលអាចដោះសោរអេក្រង់បានយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទី ដែលបានបំពាក់នៅលើស្មាតហ្វូនជំនាន់ក្រោយ OPPO A93 នេះដែរ។ ពិធីករដ៏ស្រស់សង្ហាររូបនេះ បន្តទៀតថា៖« សម្រាប់អ្នកចូលចិត្តលេងហ្គេម ពិតជាពេញចិត្តជាមួយ RAM 8GB+ ROM 128GB និងបន្ទះឈីប Mediatek Helio P95។  OPPO A93 ក៏បំពាក់មកជាមួយ នឹងកម្លាំងសាកថ្មល្បឿនលឿន 18W ដោយគ្រាន់តែសាកថ្ម 5នាទី និយាយទូរស័ព្ទបាន 2ម៉ោង ឬលេង Instagram, មើល Youtube បាន 1ម៉ោង ហើយសាកពេញ 100% ប្រើពេលត្រឹមតែ 120នាទីប៉ុណ្ណោះ»។ 
 
បន្ទាប់ពីពិធីករ ជា វណ្ណារិទ្ធ និងលោក Step បានធ្វើការរៀបរាប់នូវមុខងារ និងលក្ខណៈពិសេសជាច្រើនរបស់ OPPO A93 រួចមក ធ្វើឲ្យអ្នកចូលរួមជាច្រើនលាន់មាត់សរសើរ ពីសមត្ថភាពរបស់ស្មាតហ្វូននេះ មិនដាច់ពីមាត់តែម្តង។ ក្នុងនោះផងដែរ បើតាមដឹងស្មាតហ្វូន OPPO A93 នេះអាចនឹងមានតម្លៃប្រមាណខ្ទង់ $300 តែប៉ុណ្ណោះ។ ពិតជាពិសេសមែនទែន សម្រាប់អ្នកចង់ដូរទូរសព្ទឡើងស៊េរី ព្រោះទូរស័ព្ទនេះ ផលិតមកជាមួយគុណភាពល្អ លើសពីតម្លៃតែម្តង!។
 
តើលោកអ្នកបានត្រៀមខ្លួនឬនៅ ដើម្បីក្លាយជាម្ចាស់ស្មាតហ្វូន OPPO A93 ជាមួយនឹងតម្លៃពិសេស ហើយគុណភាពល្អគ្មានគូប្រៀបនេះ? ធានាថាស្មាតហ្វូននេះ គឺជាតម្រូវការ ព្រមទាំងដកជាប់ក្នុងចិត្តបងប្អូនកម្ពុជាទាំងអស់គ្នា។
 
រង់ចាំអ្វីទៀត? ប្រញាប់ទៅកក់ទុកបណ្តើរៗ តាមហាងទូរស័ព្ទទៅ ក្រែងអស់ស្តុក ព្រោះរបស់ល្អជាមួយនឹងគុណភាពលើសពីតម្លៃ កម្រនឹងរកបានណាស់។ រីឯ តម្លៃប្រហាក់ប្រហែល $300 តែប៉ុណ្ណោះរួមជាមួយមុខងារ និងបច្ចេកវិទ្យាទំនើបៗបែបនេះ។ តោះ! កក់ OPPO A93 ទុកមុន ដើម្បីត្រៀមលុយ ត្រៀមកក់ទុកមុន របស់ល្អកំពុងរង់ចាំលោកអ្នកនឹងជាម្ចាស់៕


























































© រក្សាសិទ្ធិដោយ thmeythmey.com