ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ទប់ស្កាត់​ជំងឺ​ធាត់​ជ្រុល ជាមួយ​គន្លឹះ​ងាយៗ​ទាំងនេះ​
15, Dec 2020 , 8:59 pm        
រូបភាព
​ភាពធាត់​ជ្រុល​ផ្សារភ្ជាប់​នឹង​ការកើនឡើង​នូវ​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន ប៉ុន្តែ​ចង់​ទប់ស្កាត់​ភាពធាត់​ជ្រុល​មិន​ពិបាក​ឡើយ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ផ្លាស់ប្ដូរ​ទម្លាប់​ខ្លះ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។ ទម្លាប់​ទាំងនោះ​មាន​អ្វីខ្លះ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ដែល​អ្នក​គួរប្រកាន់​ខ្ជាប់​ដើម្បី​ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ធាត់​ជ្រុល ៖

 
១. ព្យាយាម​គ្រប់គ្រង​ស្ត្ត​្រេស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​
 
​នោះ​ក៏​ព្រោះតែ​ភាព​ស្ត្រេ​ស​នាំឱ្យមាន​ការបញ្ចេញ​អ័រម៉ូន cortisol ច្រើន​ដែល​បង្កើន​ការ​ស្តុក​ទុក​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​។ ដូច្នេះ​ចូរ​ព្យាយាម​គ្រប់គ្រង​ភាព​តានតឹង​របស់​អ្នក​។​
 
២. ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​
 
​ការធ្វើ​លំ​ហាត់ប្រាណ គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​រាងកាយ​ទាំងមូល ក៏ដូចជា​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពធាត់​ជ្រុល​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​ចាំបាច់​គួរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​យ៉ាងហោចណាស់ ១៥០ នាទី​ក្នុង​មួយ​សប្តាហ៍ ឬ​រយៈពេល ៣០ នាទី​យ៉ាងហោចណាស់ ៥ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៣. ចៀសវាង​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ និង​ភេសជ្ជៈ​សូ​ដា​
 
​ជាតិ​ស្ករ​ខ្ពស់​នឹង​បង្កើន​ហានិភ័យ​នៃ​បញ្ហា​ធាត់​ជ្រុល ឬ​លើស​ទម្ងន់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​ចាំបាច់​គួរ​កម្រិត ឬ​ចៀសវាង​ទទួលទាន​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​។ នេះ​មិនមែន​មានន័យថា​អ្នក​គួរ​ជ្រើសរើស​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​គ្មាន​ជាតិ​ស្ករ​ជាប្រចាំ​ជំនួស​វិញ​នោះទេ​! ក៏​ព្រោះ​ជាតិ​ផ្អែម​សិប្បនិម្មិត​អាច​បណ្ដាលឱ្យ​អ្នក​ធាត់​បាន​ដូច​ស្ករ​ធម្មតា​ដែរ​។​
 
៤. ទទួលទាន​បន្លែ​ឱ្យបាន​ច្រើន​
 
​ការបង្កើន​កម្រិត​នៃ​ការទទួល​ទាន​បន្លែ ក៏ដូចជា​ផ្លែឈើ គឺ​ល្អ​ណាស់​ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ធាត់​ជ្រុល​។ ការទទួល​ទាន​បន្លែ​ផ្លែឈើ​ក៏​ជួយ​ជម្រុញ​ការ​ស្រក​ទម្ងន់​ដែល​ល្អ​សម្រាប់​អ្នក​ដែល​កំពុង​ព្យាយាម​សម្រក​ទម្ងន់​ផងដែរ​។ បន្លែ​ផ្លែឈើ​ថែមទាំង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង​និង​មហារីក​គួរឱ្យកត់សម្គាល់​។​
 
៥. គេង​ឱ្យបាន​គ្រប់គ្រាន់​
 
​ផលប៉ះពាល់​មួយ​ផ្សេងទៀត​នៃ​ការ​គេង​មិន​គ្រប់ គឺ​ជំងឺ​ធាត់​ជ្រុល​។ កង្វះ​នៃ​ការ​គេង​អាច​បង្កបញ្ហា​អតុល្យភាព​នៃ​អ័រម៉ូន​និង​ចំណង់​អាហារ​។ នៅពេល​គេង​មិនបាន​គ្រប់គ្រាន់​រាងកាយ​នឹងមិន​អាច​ផលិត​អ័រម៉ូន ghrelin (​ទទួលខុសត្រូវ​រំញោច​ការ​ឃ្លាន​) និង​អ័រម៉ូន leptin (​ទប់ស្កាត់​ចំណង់​អាហារ​) ត្រឹមត្រូវ​ដើម្បី​អាចអោយ​ខួរក្បាល​បានដឹងថា​យើង​ឆ្អែត​ក្រោយ​ទទួលទាន​រួច​ឡើយ​។ ម្យ៉ាងវិញទៀត​ការ​គេង​មិន​គ្រប់​អាច​បណ្ដាលឱ្យ​រាងកាយ​ស្ត្រេ​ស​ហើយ​បញ្ចេញ​អ័រម៉ូន cortisol ដែល​បង្កើន​ឱកាស​នៃ​ការ​កើន​ទម្ងន់​មិនចាំបាច់​ផងដែរ​។​
 
៦. កុំ​គេង​ច្រើន​ហួស​ម៉ោង​ពេក​
 
​ក្រៅពី​ជម្រើស​នៃ​អាហារ​សុខភាព​ល្អ​ហើយ​នោះ វិធី​ដ៏​សំខាន់​មួយទៀត​ដើម្បី​កម្ចាត់​ទម្ងន់​ដែល​លើស គឺ​ការធ្វើសកម្មភាព​រាង​កា​យ ឬ​របៀប​រស់នៅ​ប្រកបដោយ​ភាព​សកម្ម​។ ហើយ​វា​ច្បាស់​ណាស់​ដែល​អ្នក​នឹងមិន​អាច​សម្រេចបាន ប្រសិនបើ​គិតតែ​ពី​គេង​។ ការ​ធាត់​លើស​ទម្ងន់​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​បាត់បង់​ភាព​ទាក់ទាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មិន​ប្រសើរ​ចំពោះ​សុខភាព​ផងដែរ ដោយ​ជា​នាំឱ្យ​កើតមាន​ជំងឺ​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​។ ការសិក្សា​ស្រាវជ្រាវ​ផ្សេងៗ​គ្នា​ជាច្រើន​បាន​បង្ហាញថា ការ​គេង​មិន​គ្រប់ ឬ​គេង​យូរពេក មាន​ទំនាក់ទំនង​ផ្សារភ្ជាប់​ទៅនឹង​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ធាត់​ជ្រុល​។ ពី ៧ ទៅ ៩ ម៉ោង គឺជា​បរិមាណ​នៃ​ការ​គេង​រាល់​យប់​ដែល​អាជ្ញាធរ​សុខាភិបាល​បាន​ណែនាំ​។​
 
៧. កុំ​រំលង​មិន​ទទួលទាន​អាហារ​ពេលព្រឹក​
 
​នោះ​ក៏​ព្រោះតែ​អ្នក​អាចនឹងទទួល​ទាន​អាហារ​ពេល​ថ្ងៃ ឬ​ល្ងាច​ច្រើនជាង​ធម្មតា ប្រសិនបើ​មិនបាន​ទទួលទាន​អ្វី​សោះ​តាំងពីព្រឹក​។ លើសពីនេះទៅទៀត​ទៀត​ប្រសិនបើ​អ្នក​មិន​ទទួលទាន​អាហារ​ពេលព្រឹក​ទេនោះ​អ្នក​ប្រហែលជា​នឹងមិន​រក្សាបាន​នូវ​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ក្នុង​រាងកាយ​ឡើយ​។ ហើយ​ប្រូតេអ៊ីន គឺ​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការទទួល​និង​រក្សាបាន​នូវ​ទម្ងន់​ដ៏​ល្អឥតខ្ចោះ​។ ប្រូតេអ៊ីន​ជួយ​បង្កើន​លឿន​នៃ​ការដុត​រំលាយ​អាហារ​និង​ថែមទាំង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ឆ្អែត​បានយូរ​ទៀតផង​។​
 
៨. ទទួលទាន​ភេសជ្ជៈ​ក្ដៅ​ឧណ្ហៗ​
 
​ភេសជ្ជៈ​ក្ដៅ​ឧណ្ហៗ​កាត់បន្ថយ​បរិមាណ​នៃ​កាកសំនល់​មេ​តា​ប៉ូលីស​ពន្យឺត​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​។ ការទទួល​ទាន​តែ ឬ​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ នៅ​រាល់ ៣០ នាទី មុនពេល​អាហារ ជួយ​ព​ន្លឿ​ន​ការរំលាយ​អាហារ បង្កើន​ភាព​សកម្ម​នៃ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ និង​សម្រួល​ចរន្តឈាម​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com