COVID-19
អន្តរជាតិ
អ្នក​ឆ្លង​កូ​វីដ​-១៩ ឡើងដល់​ជាង​៤០​លាន​នាក់ ខណៈ​ចំនួន​ស្លាប់​កើន​ជាង​១.១​លាន​នាក់​ហើយ​
19, Oct 2020 , 9:38 am        
រូបភាព
កោះ Wallis and Futuna Islands  ទើបរកឃើញករណីកូវីដ១៩លើកដំបូងនៅដែនដីរបស់ខ្លួន
កោះ Wallis and Futuna Islands ទើបរកឃើញករណីកូវីដ១៩លើកដំបូងនៅដែនដីរបស់ខ្លួន
ដោយ: រួបរួម
​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ករណី​ឆ្លង​កូ​វីដ​-១៩ លើ​ពិភពលោក​ឡើងដល់​ជាង​៤០.២៦​លាន​នាក់ ដែល​ក្នុងនោះ ជាង​១.១១​លាន​នាក់ បាន​បាត់​បង់ជីវិត និង​ជាង​៣០​លាន​នាក់ បានជា​សះស្បើយ​។ តាម​ទិន្នន័យ​ដែល​ផ្សាយ​ដោយ Worldometer ប្រជុំ​កោះ Wallis and Futuna Islands ដែល​ស្ថិតនៅ​ប៉ាស៊ីហ្វិក​ខាងត្បូង និង​ជា​សមូហភាព​ដែនដី​បារាំង​ឯនាយសមុទ្រ ទើបតែ​រកឃើញ​ករណី​ដំបូង កាលពី​ថ្ងៃទី​១៦ ខែតុលា​។ ករណីនេះ នាំ​ឲ្យ​ចំនួន​ប្រទេស​/​តំបន់​កើន​ដល់​២១៥ ហើយ​ដែលមាន​ករណី​ឆ្លង កូ​វីដ​-១៩​។​

 
​ប្រទេស​ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ​៖
១. សហរដ្ឋអាមេរិក​៖ ជិត​៨.៤​លាន​ករណី​
២. ឥណ្ឌា​៖ ជាង ៧.៥​លាន​ករណី​
៣. ប្រេ​ស៊ី​ល​៖ ជាង​៥.២​លាន​ករណី​
៤. រុស្ស៊ី​៖ ជិត​១.៤​លាន​ករណី​
៥. អា​ហ្ស​ង់​ទីន​៖ ជិត​៩៩​ម៉ឺន​ករណី​
 
​ប្រទេស​ដែលមាន​ករណី​ស្លាប់​ច្រើនជាងគេ​៖
១. សហរដ្ឋអាមេរិក​៖ ជាង​២២​ម៉ឺន​នាក់​
២. ប្រេ​ស៊ី​ល​៖ ជាង​១៥​ម៉ឺន​នាក់​
៣. ឥណ្ឌា​៖ ជាង​១១​ម៉ឺន​នាក់​
៤. ម៉ិ​ក​ស៊ិ​ក​៖ ជាង​៨៦០០០​នាក់​
៥. ចក្រភព​អង់គ្លេស​៖ ជាង​៤៣០០០​នាក់​
 
​អាស៊ីអាគ្នេយ៍​៖
១. ឥណ្ឌូណេស៊ី ៖ ជាង​៣៦​ម៉ឺន​ករណី (​ស្លាប់​ជាង​១២០០០​នាក់​, សះស្បើយ​ជាង​២៨​ម៉ឺន​នាក់​)
២. ហ្វីលីពីន​៖ ជាង​៣៥​ម៉ឺន​ករណី (​ស្លាប់​ជាង​៦៦០០​នាក់​, សះស្បើយ​ជាង​៣១​ម៉ឺន​នាក់​)
៣. សិង្ហ​បុរី​៖ ជិត​៥៨០០០​ករណី (​ស្លាប់​២៨​នាក់​, សះស្បើយ​ជាង​៥៧០០០​នាក់​)
៤. មី​យ៉ាន់​ម៉ា​៖ ជាង​៣៦០០០​ករណី (​ស្លាប់​៨៨០​នាក់​, សះស្បើយ​ជាង​១៧០០០​នាក់​)
៥. ម៉ាឡេស៊ី​៖ ជាង​២​ម៉ឺន​ករណី (​ស្លាប់​១៨៧​នាក់​, សះស្បើយ​ជាង​១៣០០០​នាក់​)
៦. ថៃ​៖ ៣៦៨៦​ករណី (​ស្លាប់​៥៩​នាក់​, សះស្បើយ​ជាង​៣៤០០​នាក់​)
៧. វៀតណាម​៖ ១១៣៤​ករណី (​ស្លាប់​៣៥​នាក់​, សះស្បើយ​ជាង​១​ពាន់​នាក់​)
៨. កម្ពុជា​៖ ២៨៣​ករណី (​សះស្បើយ​២៨០​នាក់​)
៩. ព្រុយ​ណេ​៖ ១៤៧​ករណី (​ស្លាប់​៣​នាក់​, សះស្បើយ​១៤៣​នាក់​)
១០. ទី​ម័​រ​ខាងកើត​៖ ២៩​ករណី (​សះស្បើយ​២៨​នាក់​)
១១. ឡាវ​៖ ២៣​ករណី (​សះស្បើយ​២២​នាក់​)៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com