អត្ថបទពាណិជ្ជកម្ម
ឥឡូវនេះ អតិថិជន«វីង»អាចបង់ថ្លៃ ទឹក ភ្លើង សំរាមដោយមិនអស់ថ្លៃសេវា
19, Oct 2020 , 11:43 am        
រូបភាព
ដោយ: ថ្មីៗ
មិនត្រឹមតែរហ័ស មានសុវត្ថិភាព និងងាយស្រួលប្រើនោះទេ ឥឡូវនេះអតិថិជនរបស់វីងទាំងអស់ ដែលធ្វើទូទាត់វិក្កយបត្រទឹក ភ្លើង និងសំរាម តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) នឹងមិនអស់ថ្លៃសេវាឡើយ។

ដើម្បីទទួលបានការផ្តល់ជូនដ៏ពិសេសនេះ លោកអ្នកគ្រាន់តែចូលទៅក្នុងកម្មវិធី Wing Money App បន្ទាប់មកចូលទៅក្នុងមុខងារ «ទូទាត់វិក្កយបត្រ» និងជ្រើសរើស «ថ្លៃទឹក ភ្លើង» និងស្វែងរកដៃគូសហការ និងបញ្ចូលចំនួនទឹកប្រាក់ ដែលអ្នកត្រូវបង់ជាការស្រេច។ 
 
ការផ្តល់ជូននេះ នឹងអនុវត្តចំពោះតែអ្នកដែលទូទាត់ថ្លៃទឹក ភ្លើង និងសំរាម តាមរយៈកម្មវិធីស្មាតហ្វូនវីង និងអនុវត្តចំពោះតែការទូទាត់ជាមួយអគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុងសៀមរាប និងរដ្ឋាករស្វយ័ត គ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ តែប៉ុណ្ណោះ។
 
អ្វីដែលពិសេស លោកអ្នកអាចទូទាត់បានច្រើនដង ដោយគ្មានការកំណត់ទៀតផង ដោយមិនអស់ថ្លៃសេវា។ ការផ្តល់ជូនដ៏ពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី១៤ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
ដោនឡូត Wing Money App ដាក់ក្នុងទូរស័ព្ទរបស់អ្នកថ្ងៃនេះ ដើម្បីទទួលបានបទពិសោធន៍ ការទូទាត់វិក្កយបត្រ ទឹក ភ្លើង និង សំរាមដោយឥតគិតថ្លៃ៕



(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com