អត្ថបទពាណិជ្ជកម្ម
អស្ចារ្យ​មែន​តែម្តង​! គ្រាន់តែ​ទិញ​មហាអំណាច​ស្មា​ត​ហ្វូ​ន Galaxy Note 20 | 20 Ultra ដ៏​ទំនើប​អស្ចារ្យ​បាន​ចាក់​សាំង​ហ្វ្រី​ហើយ ទទួលបាន​ប្រូ​ម៉ូ​សិន​ពិសេស​ជាច្រើន​ទៀត​!
19, Oct 2020 , 2:48 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ៖  លើក​នេះ​ក្រុមហ៊ុន សាម​សុង ផ្តល់ជូន​ប្រូ​ម៉ូ​សិន​ថែម​ជូន​សាហាវ​ណាស់ ធានាថា​ថា​ពេញចិត្ត​តែម្តង​។ រាល់​ការ​ជាវ​មហាអំណាច​ស្មា​ត​ហ្វូ​ន​ប៊ិក Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra ចាប់ពី​ថ្ងៃទី ១៥​តុលា រហូតដល់ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ អតិថិជន​ទាំងអស់ នឹង​ទទួលបាន​កាត​ចាក់​សាំង​តម្លៃ $80 នៅ TOTAL ជាមួយនឹង​ប្រូ​ម៉ូ​សិន ថែម​ជូន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៀត​។​
 
​ឥឡូវនេះ​ក្រៅពី​មហា​ប្រូ​ម៉ូ​សិន​ដ៏​អស្ចារ្យ យើង​មក​និយាយ​ពី​មហាអំណាច​ស្មា​ត​ហ្វូ​ន​ប៊ិក​ដ៏ អស្ចារ្យ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra វិញ​ម្តង  និយាយ​ទៅមួយ​រយៈ​ចុងក្រោយ​នេះ តារា​ឯក​ទាំង ២ ដួង​នេះ​កំពុង​អង្រួន និង​វ៉ា​ផ្តាច់​នៃ​ពិភព​ស្មា​ត​ហ្វូ​ន​ក្នុង​លោក ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​តែម្តង ទាំង​រូបរាង​ដ៏​ស៊ិ​ច​ស៊ី ទាំង​កម្លាំង​ម៉ាស៊ីន​ខ្លាំង ទាំង​កាមេរ៉ា​ដ៏​ច្បាស់ ទាំង​ភាព​វៃឆ្លាត​បំផុត របស់​ប៊ិក​វេទមន្ត និង​អនុភាព​ផ្សេងៗ​ដ៏​មហិមា ដែល​បាន​បំពាក់​លើ​ម៉ូ​ឌែ​ល​ទាំងពីរ​នេះ​។​
 


​សូម​បញ្ជក់​ផងដែរ​ថា មហាអំណាច​ស្មា​ត​ហ្វូ​ន​ប៊ិក​ដ៏​អស្ចារ្យ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra ត្រូវបាន​ផ្តល់កំណើត​ឡើង​ក្នុង​បំណង​ផ្តល់ជូន​នូវ​ប្រសិទ្ធភាព​ការងារ ដ៏​អស្ចារ្យ​ដែល​ប្រៀបបាន​ទៅនឹង​កុំព្យូទ័រ​ដ៏​ខ្លាំង​បំផុត ព្រមទាំង​ការកម្សាន្ត​វៃឆ្លាត​ដែល​កំពុង​ស្ថិតក្នុង​ដៃ​របស់​លោកអ្នក គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​យ៉ាង​ដូច្នេះ​ដែរ​។​
 
* បញ្ជាក់​៖ រាល់​ការ​ជាវ​មហាអំណាច​ស្មា​ត​ហ្វូ​ន​ប៊ិក Galaxy Note 20 ឬ Galaxy Note 20 Ultra 
​អតិថិជន​ទាំងអស់​នឹង​ទទួលបាន​ជាមួយនឹង​ការ​ថែម​ជូន​យ៉ាង​ពិសេស​ដូចជា​៖
- ថែម​ជូន​ស្រោម​ទូរ​សព្ទ​ថ្លា​ហ្ស៊ី​ន (Back Cover) ដ៏​ស្រស់ស្អាត 1 ភ្លាមៗ​
- ថែម​ជូន​កាត​ចាក់​សាំង​តម្លៃ $80 ពី TOTAL 
- ការធានា​ជូន​ពី​ក្រុមហ៊ុន​យ៉ាង​ត្រឹមត្រូវ​រយៈពេល 1 ឆ្នាំ​ពេញ​
- បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី (​រយៈពេល 1 ឆ្នាំ​ចាប់​គិតពី​ថ្ងៃ​ជាវ​)
- ស៊ីម​ស្មា​ត​លេខ​ពិសេស Smart ធំ​ហ្ម៎ង តម្លៃ 54 ដុល្លារ ជាមួយ​គម្រោង​ស្មា​ត​ចំនួន 52 សប្តាហ៍​
- បង់​រំលស់​ដោយ​គ្មាន​ការប្រាក់​ជាមួយនឹង​ធានា​គារ​ឯកទេស​អ៊ី​អន​
 
* រួសរាន់​ឡើង​…!! ឱកាស​ដ៏​ពិសេស និង​ការផ្តល់ជូន​ដ៏​អស្ចារ្យ​នេះ​មានតែ​ពីថ្ងៃ​ទី 15 ខែតុលា រហូតដល់​ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2020 នេះ​តែប៉ុណ្ណោះ​…!!


 
​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់ តាម​ហាង​ទំនើប​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​អាច​ទំនាក់ទំនង​ទៅកាន់​ផ្នែក​សេវា​បម្រើ​អតិថិជន ដោយ​ឥតគិតថ្លៃ តាមរយៈ​ទូរ​សព្ទ​លេខ​៖ 1800-20 32 32 ៕
 
* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​!!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com