អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនទូរស័ព្ទ vivo រៀបចំ​ប្រគំ​តន្ត្រី និង​ការដាក់​ដេញថ្លៃ​ស្មា​ត​ហ្វូ​ន vivo V20 នៅ​ថ្ងៃទី​២១ តុលា​នេះ​! កញ្ញា សុខ ពិសី និង​លោក VanDa ក៏​ចូលរួម​ដែរ​
19, Oct 2020 , 4:37 pm        
រូបភាព
​ពិតជា​រំភើប ពិតជា​ប្លែក ជាមួយនឹង​ការប្រគំ​តន្ត្រី​ដាក់​ឲ្យ​ដេញថ្លៃ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ចុងក្រោយ vivo V20Series ដែលជា​ស្មា​ត​ហ្វូ​ន​មាន​កម្រាស់​ស្តើង​ជាងគេ សម្រាប់​ឆ្នាំ​២០២០​នេះ​។ មុននឹង​ចូលទៅ​ដល់​ព័ត៌មាន លម្អិត​ជុំវិញ​ការដេញថ្លៃ​នេះ យើង​សូម​បង្ហាញ​ពី​គុណ​ស​សម្បត្តិ​មួយចំនួន របស់ vivo V20 នេះ​សិន​។​
 
​ស្មា​ត​ហ្វូ​ន V20 នេះ មាន​កម្រាស់​ស្តើង ត្រឹមតែ 7.38mm ហើយ​វា​គឺជា​ស្មា​ត​ហ្វូ​ន ដែលមាន​កម្រាស់​ស្តើង​បំផុត នៅក្នុង​ឆ្នាំ ២០២០​នេះ ជាមួយនឹង​ទម្ងន់​ត្រឹមតែ 171g ប៉ុណ្ណោះ​។ នៅក្នុង​ការ​ឌី​ស្សាញ​រូបរាង​ដ៏​ស្តើង នៃ​ស្មា​ត​ហ្វូ​ន​ត្រកូល V20 series នេះ គឺមាន​ការបំពាក់​នូវ​បច្ចេកវិទ្យា cutting-edge ចុងក្រោយ​ជាច្រើន របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា vivo​។ ស្មា​ត​ហ្វូ​ន​នេះ មាន​បំពាក់​កាមេរ៉ា​ខាងមុខ ទំហំ 44MP Eye Autofocus Dual និង​កាមេរ៉ា​ខាងក្រោយ ទំហំ 64MP ថែមទៀត​។ ក្រុមហ៊ុន​បច្ចេកវិទ្យា vivo ក៏បាន​អភិវឌ្ឍ​ទៅលើ​ការ​ឌី​ស្សាញ របស់​ស្មា​ត​ហ្វូ​ន Dual Tone Step នេះ ដើម្បី​ពង្រឹង​ទៅលើ​ភាពស្រស់ស្អាត និង​ភាព​ស្លី​ម​របស់ខ្លួន​ដែរ​។​




 
​ស្មា​ត​ហ្វូ​ន V20 នេះ គឺ​ផ្តល់​មក​នូវ​ជម្រើស​ពីរ​ពណ៌ គឺ Midnight Jazz និង Sunset Melody ។​«Midnight Jazz» គឺជា​ពណ៌​ដែល​បង្ហាញ​អំពី​តន្ត្រី ប្រភេទ Jazz ។ វា​គឺមាន​ការបញ្ចូល​គ្នា រវាង​ពណ៌​ទឹកប្រាក់ និង​ពណ៌​ខ្មៅ ដែល​ពិតជា​ល្អឥតខ្ចោះ ដែល​បង្ហាញ​អំពី​ថាមពល និង​ភាពជឿជាក់​។ សម្រាប់​ពណ៌ «Sunset Melody» គឺ​បង្ហាញ​អំពី​ពណ៌​របស់​ព្រះអាទិត្យ នៅពេលដែល​ប៉ះ​នឹង​សមុទ្រ ដែលមាន​ពណ៌​ពិតជា​ស្រស់បំព្រង​មែនទែន​។​
 
​សម្រាប់​ផ្នែក​ខាងមុខ​វិញ ស្មា​ត​ហ្វូ​ន V20 នេះ គឺមាន​ភ្ជាប់​ជាមួយនឹង​អេក្រង់​ប្រភេទ  AG Matte Glass ដែល​នៅពេល​អ្នក​កាន់​នៅក្នុង​ដៃ គឺ​ពិតជា​ប្រណិត​បំផុត​។ វា​ក៏មាន​ការការពារ ទៅលើ​ការ​កោស ឆ្កូត​ផងដែរ ទៅលើ​កាមេរ៉ា​របស់​ស្មា​ត​ហ្វូ​ន​នេះ​។ សម្រាប់​កម្រាស់​ស្តើង និង​ទម្ងន់​ស្រាល របស់​ស្មា​ត​ហ្វូ​ន V20 series រួម​នឹង​ពណ៌​ដ៏​ទាក់ទាញ​បំផុត​នោះ គឺ​ពិតជា​ធ្វើ​ឲ្យ​ម៉ូ​ឌែ​ល​នេះ ក្លាយជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកប្រើប្រាស់ ពិសេស​គឺ​បច្ចេកវិទ្យា​ថ្មីៗ​តែម្តង​។ 






 
​ក្រុមហ៊ុន​បច្ចេកវិទ្យា vivo បាន​ផ្លាស់ប្តូរ ទៅលើ​វត្ត​មាននៃ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ ជាមួយនឹង​វត្តមាន របស់​ស្មា​ត​ហ្វូ​ន V20 series នេះ ដែលមាន​ភាពស្រស់ស្អាត ទាំង​ការ​ឌី​ស្សាញ និង​ទម្ងន់​របស់​វា​ថែមទៀត​។​
 
​ឥឡូវ​យើង​មក​លម្អិត​ពី​កម្មវិធី​ប្រគំ​តន្ត្រី​ដេញថ្លៃ​ទៅលើ​ស្មា​ត​ហ្វូ​ន vivo V20 វិញ​ម្តង​។ ការប្រគំ​តន្ត្រី ដេញថ្លៃ​ទៅលើ​ស្មា​ត​ហ្វូ​ន vivo V20 នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២១ តុលា ឆ្នាំ​២០២០ នៅវេលា​ម៉ោង 6:30PM - 8:30PM នៅ​ផ្សារ​ទំនើប Aeon សែន​សុខ​ស៊ី​ធី ជាន់​ផ្ទាល់​ដី​។ ការប្រគំ​តន្ត្រី​នេះ មានការ​ចូលរួម​ដោយ​កំពូល​តារាចម្រៀង កញ្ញា សុខ ពិសី តារា Raper លោក VanDa និង​តារា​សម្តែង កញ្ញា Daa Dao និង​លោក Yaro​ផងដែរ​។​
 
​លក្ខខណ្ឌ​: អ្នក​ដែល​ឈ្នះ​ក្នុងការ​ដេញថ្លៃ​ទូរស័ព្ទដៃ vivo V20 នឹង​ទទួលបាន​នូវ​៖
. ទូរស័ព្ទ vivo V20 ប្រើ​ប្រាប់​បាន​មុនគេ ដែលមាន​ហត្ថលេខា​របស់​តារា​តំណាង vivo គឺ​កញ្ញា សុខ ពិសី​
. ទទួល​ទូរស័ព្ទដៃ vivo V20 ដោយផ្ទាល់ ពី​កញ្ញា សុខ ពិសី និង​ថតរូប​ជាមួយគ្នា​
. មិនតែប៉ុណ្ណោះ ព្រមទាំង​មាន​ឡាន​ទំនើប Roll Royce ជូន​ដំណើរ​ទៅ​គេហដ្ឋាន​ថែម​ទៀតផង​៕
 





(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com