COVID-19
ជាតិ
ប្តីប្រពន្ធខ្មែរដែលទើបមកពីអ៊ីរ៉ាក់ មាន COVID-19
20, Oct 2020 , 7:43 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល បានប្រកាសពីការតេស្តឃើញអ្នកកើតកូវីដ-១៩ ពីរករណីទៀតនៅកម្ពុជា ដោយពួកគាត់ជាប្តីប្រពន្ធដែលបានធ្វើដំណើរមកពីអ៊ីរ៉ាក់ ឆ្លងកាត់ក្រុងដូហា បន្តតាមកូរ៉េខាងត្បូង និងមកដល់កម្ពុជានៅថ្ងៃទី១៨ ខែតុលា។



ពួកគាត់មានអាសយដ្ឋាននៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងមានកូនប្រុសអាយុ៣ឆ្នាំម្នាក់។ ក្នុងចំណោមអ្នកដំណើរ១០៨នាក់ មានតែស្វាមីអាយុ៣៣ឆ្នាំ និងភរិយាអាយុ៣២ឆ្នាំ ប៉ុណ្ណោះដែលតេស្តវិជ្ជមានកូវីដ-១៩ ខណៈអ្នកផ្សេងទៀត ត្រូវបន្តចត្តាឡីស័កនៅតាមបណ្តាសណ្ឋាគារដែលរៀបចំនៅក្នុងរាជធានីភ្នំពេញ និងមណ្ឌលកងទ័ពជើងអាកាស។

មកដល់ពេលនេះ កម្ពុជា មានកូវីដ-១៩ សរុប២៨៥ករណី ដោយសះស្បើយ២៨០នាក់។ អ្នកជំងឺឡើងដល់៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក្នុងនោះមានប្តីប្រពន្ធខ្មែរដែលទើបមកពីអ៊ីរ៉ាក់ ហើយ៣នាក់ទៀតជាបុរសខ្មែរ បុរសឥណ្ឌូណេស៊ី និងស្ត្រីបារាំង៕


© រក្សាសិទ្ធិដោយ thmeythmey.com