ពីនេះ ពីនោះ
សុខភាព
ធ្វើបែបនេះ កូន​នឹងមិន​រករឿង​ក្នុងពេល​យប់​ឡើយ​
20, Oct 2020 , 6:59 pm        
រូបភាព
​អ្នក​ម្តាយ​គ្រប់រូប​គួរតែ​អាន​អត្ថបទ​នេះ ដើម្បី​ធ្វើឱ្យ​កូន​គេង​ដល់​ព្រឹក នោះ​អ្នក​ក៏​អាចមាន​ដំណេក​ដ៏​ល្អ​មួយ​ដែរ​។​តើ​គួរ​ធ្វើ​ដូច​ម្តេចទៅ​?

 
  1. ​អ្នក​ត្រូវតែ​ចេះ​សង្កេតមើល​កូន ព្រោះ​មានតែ​ការចេះ​សង្កេត​ទេ ទើប​ធ្វើឱ្យ​អ្នក​អាច​ពត់​កូន​ឱ្យ​គេង​ដល់​ភ្លឺ​បាន​។​
  2. ​អ្នក​មិន​ត្រូវឱ្យ​កូន​គេង​យូរពេក​ទេ​នៅពេល​ព្រឹក និង​ថ្ងៃ ដោយ​មិនត្រូវ​ហួស​ពី​រយៈពេល​៤​ម៉ោង​ឡើយ​។​
  3. ​អ្នក​ត្រូវតែ​វឹក​ហាត់​កូន​ឱ្យមាន​ទម្លាប់​ល្អ​ក្នុងការ​គេង ដោយ​កំនត់​ម៉ោង​ឱ្យគេ​ចូល​គេង នោះ​ដល់​ម៉ោង អ្នក​ត្រូវតែ​ដាក់​គេ​លើ​គ្រែ ហើយ​បិទ​ភ្លើង ដើម្បី​ឱ្យគេ​ដឹងថា ដល់​ម៉ោង​ដែល​ត្រូវ​គេង​ហើយ​។​
  4. ​អ្នក​មិនត្រូវ​ខ្លាច​កូន​រងារ ហើយ​ពាក់អាវ​ច្រើន​ជាន់​ឱ្យគេ​គេង​ឡើយ ព្រោះ​បើ​ក្តៅ​ពេក កូន​មិនអាច​គេង​លក់​ស្រួល​ឡើយ​។​
  5. ​អ្នក​ត្រូវតែ​មានចិត្ត​អំណត់​ក្នុងការ​វឹក​ហាត់​កូន​ឱ្យ​គេង​ដល់​ព្រឹក ព្រោះ​បើ​អ្នក​កាន់តែ​មានចិត្ត​អំណត់ នោះ​កូន​នឹង​ឆាប់​ទម្លាប់​គេង​ដល់​ភ្លឺ​ដោយ​មិន​រករឿង​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com