កីឡាករ​និង​បុគ្គលិក​នៅ EPL ៨​ទៀត ឆ្លង COVID-19
COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​និង​បុគ្គលិក​នៅ EPL ៨​ទៀត ឆ្លង COVID-19
20, Oct 2020 , 10:34 am        
រូបភាព
​ក្របខណ្ឌ Premier League នៅ​ថ្ងៃទី​១៩ ខែតុលា បានប្រកាស​ពី​ចំនួន​អ្នកធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន COVID-19 លើ​កីឡាករ និង​បុគ្គលិក​ចំនួន ៨ នាក់ ក្នុងការ​ធ្វើតេស្ត​លើកចុងក្រោយ​កាលពី​សប្តាហ៍​មុន​។ អ្នក​ទាំង​៨ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១០ ថ្ងៃ​។​


​លី​គ​កំពូល​អង់គ្លេស បញ្ជាក់ថា ចន្លោះ​ពីថ្ងៃ​ទី​១២ ខែតុលា ដល់​ថ្ងៃទី​១៨ ខែតុលា មាន​កីឡាករ និង​បុគ្គលិក​ក្លិប​ទាំង​២០ ចំនួន ១៥៧៥ នាក់​បាន​ទៅធ្វើ​តេស្ត​រក​ជំងឺ​រាតត្បាត​សកល ដោយ​ក្នុងនោះ​រកឃើញថា​ឆ្លង​ចំនួន ៨​នាក់​។​
 
​គិត​ចាប់តាំងពី​បើក​រដូវ​កាល​ថ្មី ២០២០-២១ នា​ថ្ងៃទី​១២ ខែកញ្ញា​មក Premier League រកឃើញ​អ្នក​ឆ្លង COVID-19 សរុប​ចំនួន​៤២​នាក់​ហើយ​។ យ៉ាងណាក៏ដោយ ការឆ្លង​នេះ​មិនមាន​ផលប៉ះពាល់​ដល់​ក្លិប​ទាំង​២០ និង​ដំណើរ​ការប្រកួត​លី​គរ​បស់​ពួកគេ​ឡើយ​។​
 
​ចក្រភព​អង់គ្លេស នៅត្រឹម​ថ្ងៃទី​២០ ខែតុលា​នេះ មាន​ចំនួន​អ្នក​ឆ្លង COVID-19 កើន​ដល់​ជិត ៧៥០០០០​ករណី ក្នុងនោះ​ស្លាប់​ជាង ៤៣០០០ នាក់​។ ដោយឡែក​នៅ​ជុំវិញ​ពិភពលោក​មាន​អ្នក​ឆ្លង​ជាង​៤៦​លាន​នាក់ ស្លាប់​ជាង​១១​សែន​នាក់ និង​សះស្បើយ​ជាង​៣០​លាន​នាក់​៕

Tag:
 COVID-19
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com