ជាតិ
ក្មេងស្រីដែលរអិលធ្លាក់ទៅក្នុងទឹកជ្រោះក្បាលឆាយ បានស្លាប់បាត់បង់ជីវិត សកម្មភាពភាពក្រុមការងារ និងអាជ្ញាធរខេត្តព្រះសីហនុ ចុះស្វែងរកក្មេងស្រី ដែលរអិលជើងធ្លាក់ទឹកជ្រោះក្បាលឆាយ កាលពីថ្ងៃទី២១ តុលា ២០២០ (រូបពីរដ្ឋបាលខេត្តព្រះសីហនុ)
×
ដោយ៖ ប៉ូ សុភា
ក្មេងស្រីម្នាក់ឈ្មោះ រឿន បញ្ញា ដែលរអិលជើងធ្លាក់ទៅក្នុងល្បាក់ទឹក នៅរមណីយដ្ឋានក្បាលឆាយ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីម៉ោង២រសៀល ថ្ងៃទី២១ តុលា បានស្លាប់បាត់បង់ជីវិត។
សពក្មេងស្រី អាយុ១៣ឆ្នាំនេះ ត្រូវបានក្រុមការងារ និងអាជ្ញាធរក្រុងព្រះសីហនុ រកឃើញនៅម៉ោងជាង៧ព្រឹកថ្ងៃទី ២២ ខែតុលានេះ ក្រោមការដឹកនាំដោយ អភិបាលខេត្តព្រះសីហនុ។ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមមន្ត្រីជំនាញបានធ្វើកុសលវិច័យលើសពក្មេងស្រីនេះហើយ ដោយរកឃើញថាពិតជាស្លាប់ដោយសារលងទឹកមែន ។ សពក្មេងស្រីត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា ក្មេងស្រីវ័យ១៣ឆ្នាំ និងគ្រួសារមានស្រុកកំណើត នៅក្នុងខេត្តបាត់ដំបង។ ប៉ុន្តែពួកគេបានទៅស្នាក់នៅខេត្តព្រះសីហនុ ដោយសារឪពុកមកធ្វើការសំណង់នៅក្នុងខេត្តនេះ។ នៅថ្ងៃកើតហេតុគ្រួសារនេះបាន នាំគ្នាមកលេងនៅក្នុងរមណីយដ្ឋានក្បាលឆាយនេះ៕
Tag:
គ្រោះថ្នាក់
លង់ទឹក
ស្លាប់
ក្មេងស្រី
© រក្សាសិទ្ធិដោយ thmeythmey.com