COVID-19
អន្តរជាតិ
បារាំងជាប្រទេសទី៧ ដែលមានអ្នកឆ្លងកូវីដ-១៩ លើស១លាននាក់
24, Oct 2020 , 10:10 am        
រូបភាព
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ រូបថត AFP
លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ រូបថត AFP
ដោយ: រួបរួម
ករណីឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោក ឡើងជិតដល់៤២.៥លានករណី ដោយអ្នកស្លាប់ឡើងដល់១.១៤លាននាក់ រីឯអ្នកជាសះស្បើយមានជិត៣១.៥លាននាក់។ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ បារាំងក្លាយជាប្រទេស៧ដែលមានករណីឆ្លងជាង១លានករណី ដែលប្រដេញតាមពីក្រោយដោយកូឡុំប៊ី ប៉េរូ ម៉ិកស៊ិក និងចក្រភពអង់គ្លេស។

 
ប្រទេសដែលមានករណីឆ្លងជាង១លាន៖
១.សហរដ្ឋអាមេរិក៖ ជាង៨.៧៤លានករណី
២. ឥណ្ឌា៖ ជាង៧.១៨លានករណី
៣. ប្រេស៊ីល៖ ជាង៥.៣៥លានករណី
៤. រុស្ស៊ី៖ ជាង១.៤៨លានករណី
៥. អេស្ប៉ាញ៖ ជាង១.១១លានករណី
៦. អាហ្សង់ទីន៖ ជាង១.០៦លានករណី
៧. បារាំង៖ ជាង១.០៤លានករណី
 
ប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេ៖
១. សហរដ្ឋអាមេរិក៖ ជិត២៣ម៉ឺននាក់
២. ប្រេស៊ីល៖ ជាង១៥ម៉ឺននាក់
៣. ឥណ្ឌា៖ ជិត១២ម៉ឺននាក់
៤. ម៉ិកស៊ិក៖ ជាង៨៨០០០នាក់
៥. ចក្រភពអង់គ្លេស៖ ជាង៤៤០០០នាក់
 
តំបន់អាស៊ីអាគ្នេយ៍៖
១. ឥណ្ឌូណេស៊ី៖ ជាង៣៨ម៉ឺនករណី (ស្លាប់ជាង១៣០០០នាក់, សះស្បើយជាង៣០ម៉ឺននាក់)
២. ហ្វីលីពីន៖ ជាង៣៦ម៉ឺនករណី (ស្លាប់ជិត៧០០០នាក់, សះស្បើយជាង៣១ម៉ឺននាក់)
៣. សិង្ហបុរី៖ ជិត៥៨០០០ករណី (ស្លាប់២៨នាក់, សះស្បើយជាង៥៧០០០នាក់)
៤. មីយ៉ាន់ម៉ា៖ ជាង៤២០០០ករណី (ស្លាប់១០៣៨នាក់, សះស្បើយជាង២២០០០នាក់)
៥. ម៉ាឡេស៊ី៖ ជាង២៤០០០ករណី (ស្លាប់២១៤នាក់, សះស្បើយជាង១៥ម៉ឺននាក់)
៦. ថៃ៖ ៣៧២៧ករណី (ស្លាប់៥៩នាក់, សះស្បើយ៣៥១៨នាក់)
៧. វៀតណាម៖ ១១៤៨ករណី (ស្លាប់៣៥នាក់, សះស្បើយ១០៤៩នាក់)
៨. កម្ពុជា៖ ២៨៧ករណី (សះស្បើយ២៨៣ករណី)
៩. ព្រុយណេ៖ ១៤៨ករណី (ស្លាប់៣នាក់, សះស្បើយ១៤៣នាក់)
១០. ទីម័រខាងកើត៖ ២៩ករណី (សះស្បើយ២៨ករណី)
១១. ឡាវ៖ ២៤ករណី (សះស្បើយ២២ករណី)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com