ជាតិ
កម្រិតទឹកស្ទឹងព្រែកត្នោត ចំណុចទំនប់៧មករា បន្តស្រកចុះ០,៣២ម៉ែត្រ
25, Oct 2020 , 12:29 pm        
រូបភាព
ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង ៧មករា បន្តស្រកចុះ ០,៣២ ម៉ែត្រ ដោយទឹកខាងមុខទ្វារមានកម្រិត ៤,៨០ម៉ែត្រ ធៀបនឹងកម្ពស់អតិបរិមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា។

 
 
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,០០ម៉ែត្រ និងកម្ពស់ទឹកខាងក្រោយទ្វារ ៧,៦០ម៉ែត្រ ដែលនៅព្រឹកថ្ងៃទី២៥ តុលានេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,៣២ម៉ែត្រ។ 
 
ជំនន់ទឹកស្ទឹងព្រែកត្នោត បានធ្វើឱ្យខេត្តមួយចំនួន និងសង្កាត់ជាច្រើនក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ រងការលិចលង់ ហើយមកទល់ពេលនេះ ទឹកនៅតំបន់ខ្លះ បានស្រកចុះ តែនៅតំបន់ខ្លះនៅជន់លិចខ្លាំងនៅឡើយ៕ 
 
 

Tag:
 ស្ទឹងព្រែកត្នោត
  ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com