ជាតិ
កម្រិត​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​សំណង់​ទឹក​ទំនប់​៧​មករា បន្ត​ស្រក​ចុះ​
27, Oct 2020 , 10:39 am        
រូបភាព
​ដោយ​៖ ស៊ុ​ល រ៉​វី​
​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​សំណង់​ទា្វរ​ទឹក​ទំនប់​អាង​៧​មករា និង​កម្ពស់​ទឹក​ខាងមុខ​ទ្វារ បន្ត​ស្រក​ចុះ ១,៨៧​ម៉ែត្រ ធៀប​នឹង​កម្ពស់​ទឹក​អតិបរិមា ៦,៦៧​ម៉ែត្រ កាលពី​ថ្ងៃទី​១៤ ខែតុលា​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម  នា​ថ្ងៃទី​២៧ ខែតុលា​។

 
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា កម្ពស់​ទឹក​ហូ​រលើ​ទំនប់​បង្ហៀរ ០,០០​ម៉ែត្រ និង​កម្ពស់​ទឹក​ខាងក្រោយ​ទ្វារ ៥,៦០​ម៉ែត្រ សម្រាប់​ព្រឹក​ថ្ងៃទី​២៧ តុលា​នេះ កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​បន្ត​ស្រក​ចុះ ០,១០​ម៉ែត្រ​បន្ថែមទៀត ។​
 
​គួរបញ្ជាក់​ផងដែរ​ថា ជំនន់​ទឹក​ព្រែក​ត្នោត បានធ្វើ​ឲ្យ​ខេត្ត​មួយចំនួន និង​សង្កាត់​ជាច្រើន ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទទួលរង​ការ​ជន់​លិច ហើយ​មកទល់ពេលនេះ ទឹក​នៅ​ទីតាំង​ខ្លះ បាន​ស្រក​ចុះ និង​ខ្លះ​ក៏​នៅតែ​បន្ត​ជន់​លិច​នៅឡើយ​៕ 

Tag:
 ជំនន់​
© រក្សាសិទ្ធិដោយ thmeythmey.com