COVID-19
ជាតិ
សង្គមជាតិ
កម្ពុជារកឃើញកូវីដ-១៩ លើបុរសពីរនាក់ទៀត ដែលទើបមកពីជប៉ុន
× ក្រសួងសុខាភិបាលនៅថ្ងៃទី២៨ ខែតុលានេះ បានប្រកាសពីការរកឃើញករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន២ករណីបន្ថែមទៀត លើបុរសខ្មែរពីរនាក់ដែលទើបមកពីប្រទេសជប៉ុន ។ បុរសទាំងពីរនេះ មកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសខ្មែរដែលទើបឆ្លងថ្មីពីរនាក់នោះ មានម្នាក់ អាយុ៣៤ឆ្នាំ រស់នៅភូមិតាស្ករ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល និងបុរសម្នាក់ទៀត រស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់។
បច្ចុប្បន្នបុរសខ្មែរទាំងពីររូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដោយឡែកអ្នករួមដំណើរសរុប៣៧នាក់ទៀតដែលមានលទ្ធផលតេស្តអវិជ្ជមាន ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យពោធិ៍ចិនតុង និងសណ្ឋាគារជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ។
គិតត្រឹមថ្ងៃទី២៨ ខែតុលានេះ កម្ពុជាមានអ្នកឆ្លងកូវីដ -១៩ សរុប២៩០ករណី ដោយសះស្បើយ ២៨៣នាក់។ អ្នកជំងឺ ៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com