COVID-19
ជាតិ
បុរស​ខ្មែរ​ម្នាក់ទៀត​វិជ្ជមាន​កូ​វីដ​-១៩ ក្រោយ​ត្រឡប់​ពី​ប្រទេស​ស៊ូដង់ខាងត្បូង
30, Oct 2020 , 10:06 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​៣០​តុលា​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី​ម្នាក់​ថែមទៀត លើ​បុរស​ជនជាតិខ្មែរ​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ស៊ូដង់​ខាងត្បូង​។​

-

 
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា បរុស​ដែល​ឆ្លង​កូ​វីដ​-១៩​នេះ គឺ​ស្នាក់នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ហើយ​ជាម​ន្ត្រី​ផ្នែក​ប្រតិបត្តិ​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​បេសកកម្ម​នៅ South Sudan (UNMISS)​។ បុរស​ម្នាក់នេះ បានធ្វើ​ដំណើរ​មកពី​ប្រ​ទេ​ស៊ូដង់​ខាងត្បូង បន្ត​ជើងហោះហើរ​នៅ​ប្រទេស​គុយបា មក​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​អេ​ត្យូ​ពី រួម​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​ចុងក្រោយ​មកដល់​កម្ពុ​ជាកា​លពី​ថ្ងៃទី​២៨​តុលា ឆ្នាំ​២០២០​។​
 
​នៅពេល​មកដល់​កម្ពុជា ខាង​ក្រសួងសុខាភិបាល​ក៏​ធ្វើតេស្ត​វត្ថុ​សំណាក់ ឃើញ​ផ្ទុក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​នេះ ត្រូវបាន​ដាក់​ឲ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ចំណែក​អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​ចំនួន​៨៦​នាក់​ទៀត គឺមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩​នោះទេ​។ ដូច្នេះ​អ្នក​ទាំងនោះ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​វិទ្យាល័យ​ពោ​ចិន​តុង និង​សណ្ឋាគារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។​
 
​សូមបញ្ជាក់ថា គិត​ថ្ងៃទី​៣០​តុលា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​២៩១​នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​២៨៣​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​សូ​វៀត​ចំនួន​៨​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com