ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្ត​ព្រះសីហនុ សម្អាត​ឆ្នេរ​សម្រាប់​ទទួលភ្ញៀវ​ទេសច​រ ក្នុងឱកាស​បុណ្យអុំទូក​
30, Oct 2020 , 4:59 pm        
រូបភាព
រូបភាព៖_មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ
រូបភាព៖_មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ
​ដោយ​៖ហុង ស្រី​ណា​

​ភ្នំពេញ​៖ ទោះបី​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រ​ទី​ត អកអំបុក និង​សំពះ​ព្រះ​ខែ ប្រចាំឆ្នាំ​២០២០ មិនបាន​ប្រារព្ធ​ឡើង​ក៏ពិតមែន ប៉ុន្តែ​ការឈប់​សម្រាក​ចំនួន​៣​ថ្ងៃ​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៃ​បុណ្យប្រពៃណី​ជាតិ​នេះ នៅតែមាន​ដដែល​។ ក្នុងឱកាស​នៃ​ការឈប់​សម្រាក​នេះ មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បានរៀបចំ និង សម្អាត​សំរាម សម្អាត​គំនរ​ឈើ នៅតាម​ឆ្នេរ និង​រៀបចំ​បន្ទប់ទឹក​សាធារណៈ​ចល័ត​នៅតាម​តំបន់​ឆ្នេរសមុទ្រ​ជាមួយ​សម្រាប់​ត្រៀម​ភ្ញៀវទេសចរ​ច​ផងដែរ​។​

 
​ខេត្ត​ព្រះសីហនុ ជា​តំបន់ឆ្នេរ​ដ៏​មាន​សក្កា​នុព​ល​ខ្ពស់​សម្រាប់​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ក្នុងឱកាស​ពិធីបុណ្យ​អុំទូក​នេះ​។ បើតាម​លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​អាជ្ញាធរខេត្ត ក្រៅពី​សម្អាត​ឆ្នេរ សម្អាត​គំនរ​ឈើ ដាក់​បន្ថែម​បន្ទប់ទឹក​សាធារណៈ ចំណត​ឡាន​-​ម៉ូតូ និង​អនាម័យ​តាម​រមណីយ​ដ្ធា​ន ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ហើយ​នោះ ក៏បាន​ដាក់ពង្រាយ​កម្លាំង​ការពារ​សន្តិសុខ ដើម្បី​ធានា​នូវ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ ដែល​មកលេង​កំសាន្ត ផងដែរ​។ 
 
​លោក​បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​រាជធានី​-​ខេត្ត​(ThmeyThmey25) ថា​៖ «​ជាពិសេស គឺមាន​ការចុះ​ផ្សព្វផ្សាយ​ដល់​ភ្ញៀវទេសចរ អំពី​ការរក្សា​អនាម័យ និង​ការការពារ​ខ្លួន​ពី​ជំងឺ​កូ​វី​-​ដ​១៩ (COVID-19)»​។ 
 
​ថ្ងៃ​ឈប់សម្រាក​៣​ថ្ងៃ នៃ​ពិធី​បុណ្យអុំទូក បណ្តែត​ប្រ​ទី​ត អកអំបុក និង​សំពះ​ព្រះ​ខែ ប្រចាំឆ្នាំ​២០២០ គឺ​ពី​ថ្ងៃទី​៣០​តុលា​ដល់​ថ្ងៃទី​១​វិច្ឆិកា ហើយ​រដ្ឋាភិបាល​ប្រកាស​ផ្អាក​ប្រារព្ធ​ពិធី​ប្រពៃណី​នេះ ដោយសារ​បញ្ហា​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រីក​រាលដាល​ជា​បន្តបន្ទាប់​៕ 





Tag:
 ខេត្ត​ព្រះសីហនុ​
  បុណ្យអុំទូក​
© រក្សាសិទ្ធិដោយ thmeythmey.com