ជាតិ
បុណ្យអុំទូក
សង្គមជាតិ
២ថ្ងៃនៃពិធីបុណ្យអុំទូក សៀមរាបមានទេសចរជាង៩ម៉ឺននាក់ ខណៈភ្ញៀវអន្តរជាតិថយចុះ៩០ភាគរយ
01, Nov 2020 , 11:38 am        
រូបភាព
ដោយ:
គិតត្រឹមរយៈពេលពីរថ្ងៃនៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ គឺថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២០ ទេសចរជាង ៩ម៉ឺននាក់បានដើរកម្សាន្តក្នុងខេត្តសៀមរាប ចំណែកទេសចរអន្តរជាតិមានការថយចុះប្រមាណ៩០ភាគរយ។ នេះបើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប។

 
ក្នុងរបាយការណ៍ក៏បានលម្អិតថា ភ្ញៀវទេសចរជាតិចំនួន ៩ម៉ឺននាក់ មានអ្នកដើរកម្សាន្តនៅតំបន់អង្គរចំនួន ៤ម៉ឺន៨ពាន់នាក់។ ចំណែកទេសចរ ៤ម៉ឺន២ពាន់នាក់ផ្សេងទៀត បានដើរកម្សាន្តនៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី និងរមណីយដ្ឋានភូមិវប្បធម៌ជាដើម។
 
ដោយឡែកភ្ញៀវទេសចរអន្តរជាតិ មានប្រមាណ ១ពាន់នាក់ប៉ុណ្ណោះ ពោលគឺមានការថយចុះរហូតដល់ជាង៩០ភាគរយ បើធៀបជាមួយរយៈពេលដូចគ្នានៃពិធីបុណ្យអុំទូកកាលពីឆ្នាំ២០១៩ ដែលមានទេសចរអន្តរជាតិប្រមាណ ១ម៉ឺន១ពាន់នាក់។ នេះបើតាមរបាយការណ៍ដដែល។
 
បើតាមការវាយតម្លៃបឋមរបស់ក្រសួងទេសចរណ៍ក្នុងទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ ការមិនប្រារព្ធពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ធ្វើឲ្យមានលំហូរទេសចរទៅកាន់បណ្ដាខេត្តនានា ជាពិសេសខេត្តសៀមរាបដែលជាគោលដៅទេសចរណ៍សំខាន់មួយ ដែលទទួលបានទេសចរលើសខេត្តផ្សេងៗទៀត៕
 

Tag:
 បុណ្យអុំទូក
  សៀមរាប
  ទេសចរណ៍
  ThmeyThmey
© រក្សាសិទ្ធិដោយ thmeythmey.com