COVID-19
អន្តរជាតិ
អ្នកស្លាប់​ដោយ​កូ​វីដ​-១៩​ឡើងដល់​ជាង​១.២​លាន​នាក់​ហើយ​
03, Nov 2020 , 9:39 am        
រូបភាព
អែលសាវ៉ាឌ័រ មានអ្នកស្លាប់ជាង​៩០០នាក់ក្នុងចំណោមអ្នកកើតជាង៣៤០០០ករណី។ រូបថត AFP
អែលសាវ៉ាឌ័រ មានអ្នកស្លាប់ជាង​៩០០នាក់ក្នុងចំណោមអ្នកកើតជាង៣៤០០០ករណី។ រូបថត AFP
ដោយ: រួបរួម
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា នេះ ករណី​ឆ្លង​កូ​វីដ​-១៩ ឡើងដល់​ឃាង​៤៧.៣១​លាន​ករណី ដែល​ក្នុងនោះ​តួលេខ​អ្នកស្លាប់​ឡើងដល់​ជាង​១.២​លាន​នាក់ រីឯ​អ្នកជា​សះស្បើយ មាន​ជាង​៣៤​លាន​នាក់​។​

 
​ចក្រភព​អង់គ្លេស ក្លាយជា​ប្រទេស​ទៅ​៩ ដែលមាន​ករណី​ឆ្លង​លើសពី​១​លាន បន្ទាប់ពី​សហរដ្ឋអាមេរិក (​ជាង​៩.៥​លាន​), ឥណ្ឌា (​ជាង​៨.២​លាន​), ប្រេ​ស៊ី​ល (​ជាង​៥.៥​លាន​), រុស្ស៊ី (​ជាង​១.៦​លាន​), បារាំង (​ជាង​១.៤​លាន​), អេ​ស្ប៉ា​ញ (​ជាង​១.៣​លាន​), អា​ហ្ស​ង់​ទីន (​ជាង​១.១​លាន​) និង​កូ​ឡុំ​ប៊ី (​ជាង​១.០៩​លាន​)​។​
 
​ខណៈ​ចក្រភព​អង់គ្លេស ឡើងដល់​ជាង​១.០៥​លាន​ករណី ម៉ិ​ក​ស៊ិ​ក និង​ប៉េ​រូ មាន​ជាង​៩០​ម៉ឺន​ករណី​រៀងៗ​ខ្លួន ដែល​តាម​ពីក្រោយ​ដោយ​អ៊ីតាលី និង​អាហ្វ្រិក​ខាងត្បូង (​ជាង​៧០​ម៉ឺន​ករណី​) បន្ទាប់មក អ៊ីរ៉ង់ (​ជាង​៦០​ម៉ឺន​ករណី​) ខណៈ​អាល្លឺម៉ង់ និង​ស៊ី​លី ជាង​៥០​ម៉ឺន​ករណី​ដូចគ្នា​។​
 
​សម្រាប់​តួលេខ​ស្លាប់​ប្រទេស​បី​ដែលមាន​ចំនួន​លើសពី​១០​ម៉ឺន​នាក់ ក្នុងនោះ សហរដ្ឋអាមេរិក ជាង​២៣​ម៉ឺន​នាក់​, ប្រេ​ស៊ី​ល ជាង​១៦​ម៉ឺន​នាក់ និង​ឥណ្ឌា​ជាង​១២​ម៉ឺន​នាក់​។ បើតាម​ទិន្នន័យ Worldometers ១៩​ប្រទេស​ផ្សេងទៀត មាន​ករណី​ស្លាប់​ចន្លោះ​ពី​ជាង​១​ម៉ឺន​នាក់ ទៅ​៩​ម៉ឺន​នាក់​។​
 
​នៅ​អាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី មាន​ជាង​៤១​ម៉ឺន​ករណី (​ស្លាប់​ជាង​១៤០០០), ហ្វីលីពីន ជាង​៣៨​ម៉ឺន​ករណី (​ស្លាប់​ជាង​៧២០០), សិង្ហ​បុរី ជាង​៥៨០០០​ករណី (​ស្លាប់​២៨), មី​យ៉ាន់​ម៉ា ជាង​៥៤០០០​ករណី (​ស្លាប់​១២៨២), ម៉ាឡេស៊ី ជាង​៣៣០០០​ករណី (​ស្លាប់​២៥១)​។​
 
​ថៃ មាន​៣៧៨៧​ករណី (​ស្លាប់​៥៩), វៀតណាម មាន​១១៩២​ករណី (​ស្លាប់​៣៥), កម្ពុជា មាន​២៩២​ករណី ព្រុយ​ណេ មាន​១៤៨​ករណី (​ស្លាប់​៣) ទី​ម័​រ​ខាង​កើតមាន​៣០​ករណី និង​ឡាវ មាន​២៤​ករណី ដោយ​ករណី​ភាគច្រើន​បានជា​សះស្បើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com