កីឡាអន្តរជាតិ
អន្តរជាតិ
Giggs គ្រូ​ជម្រើសជាតិ​វែ​លិ៍ ត្រូវ​ចាប់ខ្លួន​
03, Nov 2020 , 3:03 pm        
រូបភាព
Ryan Giggs គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​វែ​លិ៍ ត្រូវបាន​ចាប់ខ្លួន​ពីបទ​សង្ស័យ​ប្រើហិង្សាលើ​មិត្តស្រី​របស់ខ្លួន​នាង Kate Greville នៅឯ​ភូមិ​គ្រិះ​តម្លៃ ២,២០ លាន​ដុល្លារ​។​



​មន្ត្រី​ប៉ូលីស​ត្រូវបាន​ហៅ​ឲ្យ​ទៅផ្ទះ​របស់ Giggs នៅ​ម៉ោង​ប្រមាណ​១០​យប់ ថ្ងៃអាទិត្យ​ទី​១ ខែវិច្ឆិកា ដោយ​មានការ​អះអាងថា​មាន​ករណី​ចាប់បង្ខំ​កើតឡើង​។ មាន​ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បាន​រងរបួស​ស្រាល ខណៈដែល​វីរបុរស Manchester United វ័យ ៤៦​ឆ្នាំ​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​ដោយ​សង្ស័យថា​បាន​បង្ក​គ្រោះថ្នាក់​លើ​រាងកាយ និង​បំពាន​ផ្លូវភេទ​។​

  
 
​ជុំវិញ​ករណីនេះ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​វែ​លិ៍ (FAW) មិនទាន់មាន​វិធានការ​អ្វី​ឡើយ ដោយ​គ្រាន់តែ​ប្រកាស​អំពី​សមាជិក​ក្រុម​ជម្រើសជាតិ​ដែល​គ្រោង​កោះហៅ​នោះ ត្រូវ​ពន្យារពេល​បណ្តោះអាសន្ន​សិន​។​
 
Giggs បាន​រួមរស់​ជាមួយ​មិត្តស្រី​អ្នកនាង Greville ដោយ​បើកចំហរ​តាំងពី​ឆ្នាំ ២០១៧ ម្លេះ បន្ទាប់ពី​អ្នក​ទាំងពីរ​ទាក់​គ្នា​នៅ​ឆ្នាំ ២០១៣ ដោយសារ​ធ្វើការ​ជាមួយគ្នា​៕


 

Tag:
 Ryan Giggs
  Kate Greville
© រក្សាសិទ្ធិដោយ thmeythmey.com