COVID-19
អន្តរជាតិ
វៀតណាម អាច​សាកល្បង​វ៉ាក់សាំង COVID-19 លើ​មនុស្ស​នៅ​ដើមខែ​វិច្ឆិកា​នេះ​
03, Nov 2020 , 10:59 pm        
រូបភាព
រូបភាព៖ Vietnam News Agency
រូបភាព៖ Vietnam News Agency
​មន្ត្រី​សុខាភិបាល​វៀតណាម​ម្នាក់ នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា បាន​បញ្ជាក់ថា វៀតណាម អាច​នឹង​សាកល្បង​វ៉ាក់សាំង​COVID-19 របស់ខ្លួន​នៅ​ដើមខែ​វិច្ឆិកា​នេះ​។ ការសាកល្បង​ដំបូង មាន​មនុស្ស​ចូលរួម​ចំនួន ២០​នាក់​។


​ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេ វ៉ាក់សាំង​មួយ​ប្រភេទ ដែល​ត្រូវបាន​ស្រាវជ្រាវ​ដោយ​ក្រុមហ៊ុន Nanogen Pharmaceutical Biotechnology នឹង​ក្លាយជា​វ៉ាក់សាំង​ដំបូង​គេ​របស់​វៀតណាម ក្នុងការ​សាកល្បង​លើ​មនុស្ស ប្រសិនបើ​ទទួលបាន​ការយល់ព្រម​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Nguyen Ngo Quang អនុប្រធាន​រដ្ឋបាល​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ការហ្វឹកហ្វឺន នៃ​ក្រសួងសុខាភិបាល​វៀតណាម​។ 
 
​តាម​ការចុះផ្សាយ​របស់​ព័ត៌មាន​ក្នុងស្រុក Vietnam Express ក្រសួងសុខាភិបាល​វៀត​ណា​ម ក៏បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន Nanogen ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ ក្នុងការ​សាកល្បង​វ៉ាក់សាំង​លើ​រោគវិនិច្ឆ័យ​នៃ​ដំណាក់កាល​ទី​៣ ផងដែរ​។ ក្នុងពេល​ដំបូង វៀតណាម នឹង​សាកល្បង​លើ​មនុស្ស​ចំនួន ២០​នាក់ បន្ទាប់មក ៦០០​នាក់ និង​ចុងក្រោយ​គឺ ១​ម៉ឺន​នាក់​។  
 
​ក្រៅពី​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Nanogen វៀតណាម​ក៏មាន​ក្រុមហ៊ុន​៣​ផ្សេងទៀត កំពុង​ស្រាវជ្រាវ​រក​វ៉ាក់សាំង COVID-19 ផងដែរ​។ ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​៣​នេះ ក្រុមហ៊ុន Vabiotech ក៏បាន​សាកល្បង​លើ​សត្វ​ស្វា​ចំនួន ១២​ក្បាល​ផងដែរ និង​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា វ៉ាក់សាំង​ក្រុម​ហ៊ុ​នេះ នឹង​ឈានដល់​ដំណាក់កាល​ចុងក្រោយ​ប្រមាណ​រយៈពេល ១​ខែ​ទៀត​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​៣ ខែវិច្ឆិកា វៀតណាម មាន​ករណី​ឆ្លង​COVID-19 សរុប​ចំនួន ១១៩២​ករណី អ្នកស្លាប់​មាន​ចំនួន ៣៥​នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន ១០៦៥​នាក់​៕ 

Tag:
 ​វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com