អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក បៃឌិន នាំមុខ លោក ត្រាំ ២៣៨-២១៣
04, Nov 2020 , 3:56 pm        
រូបភាព
ដោយ:
ខណៈសន្លឹកឆ្នោត រាប់អស់១៣០លានសន្លឹករួចរាល់ លទ្ធផលព្យាករណ៍ បង្ហាញថា បេក្ខជនបក្សប្រជាធិបតេយ្យ ចូ បៃឌិន នៅនាំមុខតិចតួចប៉ុណ្ណោះលើបេក្ខជនបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ ជាមួយចំនួនប្រតិភូ ២៣៨ ទល់នឹង២១៣។ នេះបើតាមលទ្ធផលរបស់ទីភ្នាក់ងារព័ត៌មានអាមេរិក AP ។ 



បេក្ខជនប្រធានាធិបតីអាមេរិក ត្រូវការសំឡេងឆ្នោតយ៉ាងតិច ២៧០ សន្លឹកពីប្រតិភូដែលស្មើជាងពាក់កណ្ដាលនៃប្រតិភូសរុប (៥៣៨នាក់) ដើម្បីឈ្នះការបោះឆ្នោតអាមេរិក។ យ៉ាងណាមិញ ពុំទាន់មានបេក្ខជនណាមួយ ត្រូវបានប្រកាសថាទទួលជ័យជម្នះនៅឡើយ។

មកទល់ពេលនេះ ការរាប់សន្លឹកឆ្នោតក្នុងរដ្ឋ Pennsylvania និង Michigan ដែលលោកត្រាំកំពុងនាំមុខ ហាក់មានការយឺតយ៉ាវ ដែលទំនងមកពីការបោះឆ្នោតតាមប្រៃសណីយ៍។ ចំណែក លោក ត្រាំ នក៏បន្តនាំមុខក្នុងរដ្ឋប្រទាញ់ប្រទង់ ដូចជា រដ្ឋ Wisconsin , North Carolina និង Goergia ផងដែរ ខណៈការរាប់សន្លឹកឆ្នោតកំពុងបន្ត។

រដ្ឋដែលលោកត្រាំបានឈ្នះ៖ Texas, Florida, Iowa, Montana, Ohio, Utah, Idaho, Missouri, Kansas, Indiana, Kentucky, Oklahoma, Tennessee, Nebraska, Louisiana, North Dakota, South Dakota, Wyoming និង West Virginia ។

រដ្ឋដែលលោក បៃឌិន ឈ្នះ៖ Arizona, Maine, Minnesota, Hawaii, California, Oregon, Washington, New Hampshire, Colorado, District of Columbia, Illinois, New Mexico, New York, Delaware, Maryland, Massachusetts, Vermont, Virginia និង New Jersey៕

Tag:
 បោះឆ្នោតអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com