ជាតិ
ក្រុមប្រឹក្សា​វិស្វកម្ម​ឥណ្ឌា នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​កសិកម្ម​រយៈ​ពេល​៤​ថ្ងៃ​
07, Nov 2020 , 8:59 am        
រូបភាព
 រូបភាពពីក្រសួងពាណិជ្ជកម្ម
រូបភាពពីក្រសួងពាណិជ្ជកម្ម
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុមប្រឹក្សា​ជំរុញ​ការនាំចេញ​វិស្វកម្ម​ឥណ្ឌា (EFPC) នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​កសិកម្ម «FARMMECH 2020» តាមរយះ​ប្រព័ន្ធ​អេឡិចត្រូនិក​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​៣ វិច្ឆិកា​។​


​ក្នុង​សេចក្ដីជូនដំណឹង​ដដែល ក្រសួង​បាន​បញ្ជាក់ថា កម្មវិធី​ពិព័រណ៍​ពាណិជ្ជកម្ម​កសិកម្ម​នេះ ធ្វើឡើង​មាន​លក្ខណៈ​សំខាន់់​មួយចំនួន​ដូចជា បង្ហាញ​ពី​ឧបករណ៍​ធ្វើ​ដោយ​ដៃ ( Manually operated equipment) ម៉ាស៊ីន​សម្រាប់​ការប្រើប្រាស់​កសិកម្ម​ទូទៅ (Machines for general farm use) ត្រាក់ទ័រ គ្រឿងចក្រ​ឈូសឆាយ និង​គ្រឿងចក្រ​ផ្សេងៗ (Tractors, bulldozers & other vehicles)​។ 
 
​ក្រៅពីនោះ ពិព័រណ៍​ពាណិជ្ជកម្ម​កសិកម្ម​រយះ​ពេល​៤​ថ្ងៃនេះ ក៏មាន​ការរៀបចំ​ដី និង​ដាំ​ដុះ​ដោយ​ម៉ាស៊ីន និង​ឧបករណ៍​ផ្សេងៗ (Land preparation and plating machinery & equipment) ម៉ាស៊ីន​ថែទាំ​ដំណាំ និង​ឧបករណ៍ (Crop maintenance machinery & equipment) ម៉ាស៊ីន​ក្រោយ​ប្រមូល​ផល និង​ឧបករណ៍ (Post-harvesting machinery & equipment) ឧបករណ៍​ចងខ្សែ និង​គ្រឿងបន្លាស់ (Tillage tools & wear parts) ឧបករណ៍ និង​គ្រឿងបន្លាស់ (Other equipment & components)​។​
 
​បើតាម​សេចក្ដីជូនដំណឹង​ដដែល ពិព័រណ៍​ពាណិជ្ជកម្ម​ផ្ដោតលើ​វិស័យ​កសិកម្ម​នេះ ជា​ឱកាស​សម្រាប់​អ្នក​ដែលជា​ម្ចាស់​សហគ្រាស ក៏ដូចជា ផលិតករ អ្នកផ្ដល់​សេវាកម្ម​កសិកម្ម ពាណិជ្ជករ រួមទាំង​សាធារណជន អាច​ផ្សព្វផ្សាយ​ពី​ផលិតផល និង​សេវាកម្ម​របស់ខ្លួន រួមទាំង​អាច​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​បាន​ផងដែរ​៕
 

Tag:
 ពិព័រណ៍​
 ​ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com