COVID-19
ជាតិ
សង្គមជាតិ
មនុស្ស​៦២៨​នាក់​ដែល​ប្រាស្រ័យ​ទាក់ទង ប្រមុខ​ការទូត​ហុង​គ្រី ដោយផ្ទាល់ និង​ប្រយោល តេស្ត​អវិជ្ជមាន​កូ​វីដ​-១៩
05, Nov 2020 , 9:10 am        
រូបភាព
លោក Peter Szijjarto​ ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ថ្លែងនៅក្រសួងការបរទេសកម្ពុជា នាដំណើរទស្សនកិច្ច កាលពីថ្ងៃទី៣ វិច្ឆិកា ២០២០
លោក Peter Szijjarto​ ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ថ្លែងនៅក្រសួងការបរទេសកម្ពុជា នាដំណើរទស្សនកិច្ច កាលពីថ្ងៃទី៣ វិច្ឆិកា ២០២០
ដោយ:
ភ្នំពេញ​៖ ក្រសួងសុខាភិបាល នា​ថ្ងៃទី​៥ ខែវិច្ឆិកា បានប្រកាសថា អ្នក​ដែលមាន​ប្រាស្រ័យ​ទាក់ទង​នឹងលោក Peter Szijjarto​ ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ដោយផ្ទាល់ និង​ប្រយោល ចំនួន​៦២៨​នាក់ កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា តេស្ត​អវិជ្ជមាន​កូ​វីដ​-១៩​ទាំងអស់​។


 
​ទោះបី​លទ្ធផល​តេស្ត​ដំបូង​អវិជ្ជមាន ក៏​ក្រសួង​ណែនាំ​ឲ្យ​អ្នកធ្វើ​តេស្ត​ទាំង​៦២៨​នាក់ ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​រយៈពេល​ចំនួន​១៤​ថ្ងៃ​សិន ដើម្បី​តាមដាន​សុខភាព​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ 

ក្រសួងសុខាភិបាល​នឹង​នៅតែ​ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ ដើម្បី​យក​សំណាក​របស់​ពួកគេ​មក​ធ្វើតេស្ត​ជា​បន្តបន្ទាប់​ទៀត​។ 
 
​នៅ​ថ្ងៃទី​៥ វិច្ឆិកា​នេះដែរ ក្រសួងសុខាភិបាល​ក៏បាន​ប្រកាសថា មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩​ចំនួន​៣​នាក់ ដែលជា​បុរស​ជនជាតិខ្មែរ​អាយុ​៣៣​ឆ្នាំ ជនជាតិ​បូ​ឡូញ​អាយុ​៤៧​ឆ្នាំ និង​ជនជាតិ​បារាំង​អាយុ​៣៧​ឆ្នាំ​។ បុរស​ទាំងបី​នាក់​នោះ​ត្រូវបាន​ក្រសួងសុខាភិបាល​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ហើយ​។​
 
​បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ចំនួន​២៩២​នាក់ ជាសះស្បើយ​​២៨៦​នាក់ និង​នៅសល់​អ្នកជំងឺ​ ​៦​នាក់​ទៀត​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com