អន្តរជាតិ
រដ្ឋាភិបាល​ថៃ ប្រកាស​បិទ​វេ​ប​សាយ Pornhub ដោយ​សំអាងថា​ខុសច្បាប់​
05, Nov 2020 , 5:39 pm        
រូបភាព
វេបសាយPornhub ដែលត្រូវបានរដ្ឋាភិបាលថៃបិទមិនអោយចូលមើលបាន។ រូបភាព៖ Reuters
វេបសាយPornhub ដែលត្រូវបានរដ្ឋាភិបាលថៃបិទមិនអោយចូលមើលបាន។ រូបភាព៖ Reuters
​រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា បានប្រកាស​បិទ​វេ​ប​សាយ​អាសអាភាស​ដ៏​ល្បី Pornhub និង​វេ​ប​សាយ​ផ្សេងទៀត​ប្រមាណ​១៩០ ដែល​ទាក់ទិន​នឹង​វេ​ប​សាយ​អាសអាភាស និង​ល្បែងស៊ីសង ដោយ​សំអាងថា វេ​ប​សាយ​ទាំងនោះ គឺ​ខុសច្បាប់​។ បញ្ហា​នេះ បាន​បង្ក​ឲ្យ​ប្រជាជន​ថៃ ជាពិសេស​យុវជន មិន​ពេញចិត្ត​យ៉ាងខ្លាំង និង​ធ្វើបាតុកម្ម​ឲ្យ​បើក​ឡើងវិញ​។


​រដ្ឋមន្ត្រី​ឌីជីថល​ថៃ លោក Puttipong Punnakanta បាន​លើកឡើងថា ការបិទ​វេ​ប​សាយ Pornhub និង​វេ​ប​សាយ​ផ្សេងទៀត ដែល​ទាក់ទិន​នឹង​ល្បែងស៊ីសង និង​អាសអាភាស​នោះ ដោយសារ វា​ជា​វេ​ប​សាយ​ខុសច្បាប់ ដោយ​ផ្អែក​ទៅតាម​ច្បាប់​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត​។ 
 
​ការប្រកាស​បែបនេះ បាន​បង្ក​ឲ្យ​ប្រជាជន​ថៃ ជាពិសេស​យុវជន មិនសូវ​ពេញចិត្ត​ឡើយ ហើយ​ថែមទាំង​មាន​ប្រជាជន​ខ្លះ បានធ្វើ​បាតុកម្ម​នៅក្បែរ​ក្រសួង​ឌីជីថល​ថៃ​ថែមទៀត ក្នុងពេល​ថ្មីៗ​នេះ​។ តាម​ការយល់ឃើញ​រប​ស់​ប្រជាជន​ថៃ វេ​ប​សាយ Pornhub មិនមែន​បិទ​ដោយសារ​ខុសច្បាប់​ឡើយ ប៉ុន្តែ​វា​អាច​ទាក់ទិន​ជាមួយនឹង​វីដេអូ​មួយ ដែលមាន​វត្តមាន​រប​ស់​ព្រះមហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ ជាមួយនឹង​នារី​ម្នាក់ ដែល​អាក្រាត​នៅក្នុង​កម្មវិធី​មួយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​បន្ទាប់ពី​បិទ​មិន​ឲ្យ​ចូលទៅក្នុង​វេ​ប​សាយ​បាន ប្រជាជន​ថៃ បាន​សរសេរ #savepornhub ព្រោងព្រាត នៅលើ​បណ្តាញ​សង្គម​Twitter នា​ថ្ងៃទី​៣ ខែវិច្ឆិកា​កន្លងទៅ​។ ការសរសេរ​បែបនេះ ជាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ បើក​វេ​ប​សាយ​ដ៏​ល្បី​មួយ​នេះ​ឡើងវិញ​។ 
 
​ក្រៅពី​ការទាមទារ​ឲ្យ​បើក​ឡើងវិញ ប្រជាជន​ថៃ​មួយចំនួន បាន​ប្រើប្រាស់​វិធីសាស្ត្រ​ផ្សេងទៀត ដើម្បី​ចូលទៅក្នុង​វេ​ប​សាយ Pornhub ផងដែរ​។ វិធី​ដ៏​ល្អ​បំផុត ជាការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ឯកជន (VPN) ។ តាម​ការអះអាង​របស់​ក្រុមហ៊ុន Top10VPN ចំនួន​នៃ​ការស្វែងរក VPN បាន​កើន​ឡើ​ន​ប្រមាណ ៦៤០​ភាគរយ បើ​ធៀប​នឹង​ខែកញ្ញា ដល់​តុលា​កន្លងទៅ​។ ការប្រើប្រាស់​VPN ជា​ផ្លូវ​ល្អ​បំផុត​ដើម្បី​គេចចេញ​ពី​ការតាមដាន​របស់​រដ្ឋា​ភិ​បាល​ថៃ​។ 
 
​សូមបញ្ជាក់ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ ប្រជាជន​ថៃ បាន​ចូលរួម​ធ្វើបាតុកម្ម​ជាច្រើន ដើម្បី​ទាមទារ​ឲ្យ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ ចុះ​ចេញពី​តំណែង​, ការធ្វើ​កំណែ​ង​ទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាដើម​។ តាមរយៈ​កិច្ចប្រជុំសភា​កន្លងទៅ ភាគី​មួយចំនួន បាន​យល់ព្រម​ឲ្យ​បង្កើត​គណៈកម្មាធិការ​រួបរួម ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ថៃ ប៉ុន្តែ​ក្រុមបាតុករ​ថៃ​មួយចំនួន នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា បាន​ច្រានចោល​ការបង្កើត​គណៈកម្មាធិកា​រ​មួយ​នេះ និង​បន្ត​ទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ​ចុះ​ចេញពី​តំណែង​៕ 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com