កីឡាអន្តរជាតិ
អន្តរជាតិ
Europa ៖ Arsenal, Leicester និង Spurs បន្ត​ឈ្នះ ឯ AC Milan ស្គាល់​បរាជ័យ​លើកដំបូង​
06, Nov 2020 , 11:39 am        
រូបភាព
​ក្រុម​អង់គ្លេស Arsenal, Leicester City និង Tottenham Hotspur បាន​ឡើងទៅ​ឈរ​កំពូល​តារាង​រៀងៗ​ខ្លួន ក្រោយ​ពួកគេ​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​ក្របខណ្ឌ Europa League វគ្គ​សន្សំ​ពិន្ទុ នៅ​រាត្រី​ថ្ងៃទី​៥ ខែវិច្ឆិកា​។ AC Milan រង​បរាជ័យ​លើកដំបូង​រដូវ​កាល​នេះ បន្ទាប់ពី​ចាញ់ Lille ក្នុងផ្ទះ​ខ្លួនឯង​ដល់​ទៅ ៣-០​។


 
Arsenal បាន​យកឈ្នះ Molde ក្នុង​លទ្ធផល ៤-១ នា​ការប្រកួត​ពូ​ល B នៅ​កីឡដ្ឋាន Emirates  ដែលជា​ជ័យជម្នះ​លើក​ទី​៣​ក្នុងការ​ប្រកួត​ក្របខណ្ឌ​ទី​២​អឺរ៉ុប​រដូវ​កាល​នេះ​។ ក្រុម​កាំភ្លើង​ធំ​ទទួលបាន​៩​ពិន្ទុ​ពេញ ដោយ​ឈរ​កំពូល​តារាង​ពូ​ល B ដោយ​នាំមុខ Molde ដែល​នៅ​លេខ​២​ចំនួន ៣​ពិន្ទុ​។ ក្រុម​លេខ​៣ Rapid Wien រកបាន​៣​ពិន្ទុ​លើកដំបូង​ក្រោយ​ឈ្នះ​ក្រុម​បាត​តារាង Dundalk ៤-៣​។​
 
Leicester ក៏បាន​បន្ត​ជ័យជម្នះ​របស់​ពួកគេ​ផងដែរ តាមរយៈ​ការយក​ឈ្នះ SC Braga ៤-០ នៅ King Power​។ ក្រុម​កញ្ជ្រោង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១​ពូ​ល G ដោយ​រកបាន​៩​ពិន្ទុ​ពី​ការប្រកួត​៣​លើក តាម​ពីក្រោយ​ដោយ Braga ដែលមាន​៦​ពិន្ទុ​។ AEK Athens ឡើងទៅ​លេខ​៣​ក្រោយ​រកបាន​៣​ពិន្ទុ​ដំបូង បន្ទាប់ពី​ឈ្នះ​ក្រុម​បាត​តារាង Zorya ៤-១​។​
 
 Spurs បាន​ឡើងទៅ​ឈរ​កំពូល​តារាង​ពូ​ល J វិញ ក្រោយ​យកឈ្នះ Ludogorets Razgrad ៣-១​។ ឆ្លងកាត់​ការប្រកួត​៣​លើក មាន់​ខ្នាយ​មាស​ឈ្នះ​ពីរ​ចាញ់​មួយ​មាន​៦​ពិន្ទុ ស្មើគ្នា​ជាមួយ​ក្រុម Royal Antwerp និង LASK ខណៈ Razgrad នៅ​បាត​តារាង​មាន​សូន្យ​ពិន្ទុ​។ Antwerp បាន​ធ្លាក់​ទី​លេខ​ពូ​ល J វិញ ក្រោយ​ចាញ់ LASK ១-០​។​
 
​ដោយឡែក​ក្រុម​អ៊ីតាលី AC Milan ឯណោះ​វិញ ទើប​ស្គាល់​បរាជ័យ​លើកដំបូង​គិត​ទាំង​លី​គ​ក្នុងស្រុក និង​ក្របខណ្ឌ​អឺរ៉ុប ក្រោយ​ចាញ់​ក្រុម​បារាំង Lille ៣-០ នៅ San Siro​។ តាមរយៈ​បរាជ័យ​នេះ​បានធ្វើ​ឲ្យ AC Milan ធ្លាក់​ទៅ​លេខ​២​ក្នុង​ពូ​ល H ដោយមាន​៦​ពិន្ទុ ខណៈ Lille ឡើងទៅ​កំពូល​តារាង​វិញ​ដោយ​រកបាន​៧​ពិន្ទុ​ពី​ការប្រកួត​៣​លើក​ដូចគ្នា​។ Sparta Prague ដែល​ឈ្នះ Celtic ៤-១ នៅ​លេខ​រៀង​ទី​៣ មាន​៣​ពិន្ទុ​។​
 
​លទ្ធផល​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ Europa League ពី​ពូ​ល A ដល់ L ៖
 
​ពូ​ល A
Roma ៥ – ០ CFR Cluj
Young Boys ៣ - ០ PFC CSKA-Sofia
 
​ពូ​ល B
Rapid Wien ៤ - ៣ Dundalk
Arsenal ៤ - ១ Molde
 
​ពូ​ល C
Hapoel Beer Sheva ២ – ៤ Bayer Leverkusen
Slavia Prague ៣ – ២ Nice
 
​ពូ​ល D
Benfica ៣ – ៣ Rangers
Lech Poznan ៣ – ១ Standard Liege
 
​ពូ​ល E
Omonia Nicosia ០ – ២ Granada
PAOK Thessaloniki FC ៤ – ១ PSV Eindhoven
 
​ពូ​ល F
Real Sociedad ១ – ០ AZ Alkmaar
Rijeka ១ – ២ SSC Napoli
 
​ពូ​ល G
Leicester City ៤ – ០ SC Braga
Zorya ១ - ៤ AEK Athens
 
​ពូ​ល H
AC Milan ០ – ៣ Lille
Celtic ១ - ៤ Sparta Prague
 
​ពូ​ល I
Sivasspor ២ – ០ Qarabag FK
Villarreal ៤ - ០ Maccabi Tel Aviv
 
​ពូ​ល J
Ludogorets Razgrad ១ – ៣ Tottenham Hotspur
Royal Antwerp ០ - ១ LASK
 
​ពូ​ល K
Dinamo Zagreb ១ – ០ Wolfsberger AC
Feyenoord ៣ - ១ CSKA Moscow
 
​ពូ​ល L
FK Crvena Zvezda ២ – ១ Gent
Hoffenheim ៥ – ០ Slovan Liberec

© រក្សាសិទ្ធិដោយ thmeythmey.com