កីឡាជាតិ
ជាតិ
វិសាខា​គ្រង​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ក្រោយ​យកឈ្នះ​ណាហ្គា ២-០
07, Nov 2020 , 8:14 pm        
រូបភាព
ដោយ:
​ក្រុមបាល់ទាត់​វិសាខា​បាន​គ្រង​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០២០ ក្រោយ​យកឈ្នះ​ក្រុម​ណាហ្គា​វើ​ល ២-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ល្ងាច​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ ការ​ឈ្នះ​ពាន​ជា​លើកដំបូង​នេះ​ជួយ​ឲ្យ​វិសាខា​ទទួលបាន​កៅអី​ឡើងទៅ​ប្រកួត​វគ្គ​ជម្រុះ AFC Cup 2021​។



​នា​ជំនួប​ដ៏​ស្វិតស្វាញ​នៅ​ពហុ​កី​ឡ​ដ្នា​ន​រវាង​ក្រុម​វិសាខា​ជាមួយ​ណាហ្គា​វើ​ល​ពុំមាន​គ្រាប់​បាល់​នោះទេ​ក្នុង​រយៈពេល​៤០​នាទី​នៃ​តង់​ទី​១​។ ប៉ុន្តែ​មួយ​នាទី​ក្រោយមក​ខ្សែប្រយុទ្ធ កែវ សុខ​ផេង បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​វិសាខា​លើ​ក្រុម​ណាហ្គា​វើ​ល​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​តង់​ទី​១ ទោះពី​ពួកគេ​បាន​ព្យាយាម​ដាក់​សម្ពាធ និង​បង្កើត​ឱកាស​មាស​ដាក់គ្នា​ទៅវិញទៅមក​ក៏ដោយ​។ 
 
​ឈានដល់​តង់​ទី​២​កីឡាករ ឆេង ម៉េង បាន​បន្ថែម​មួយគ្រា​ប់​ទៀត​ឲ្យ​វិសាខា ដើម្បី​បង្កើន​ការនាំ​មុខ ២-០ លើ​ណាហ្គា​វើ​ល​នៅ​នាទី​ទី​៥៧​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​។ ជ័យជម្នះ​នេះ​ជួយ​ឲ្យ​វិសាខា​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ជា​លើកដំបូង​ក្រោយ​បង្ហាញខ្លួន​បាន​បី​លើក​។ ហើយ​វា​ខកចិត្ត​លើក​ទី​៦ សម្រាប់​ណាហ្គា​វើ​ល​ក្នុងការ​គ្រង​ជើងឯក​។ វិសាខា​ទទួលបាន​កៅអី​ឡើងទៅ​លេង​វគ្គ​ជម្រុះ AFC Cup 2021៕
 
 

Tag:
 បាល់ទាត់​
  Hun Sen Cup 2020
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com