COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Hazard និង Casemiro របស់ Real មាន​កូ​វីដ​-១៩
08, Nov 2020 , 1:59 pm        
រូបភាព
​កីឡាករ​អធិរាជ​យក្ស​«​ស​» Real Madrid ពីររូប គឺ Eden Hazard និង Casemiro ត្រូវបាន​តេស្ត​រកឃើញ វិជ្ជមាន​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​៦ វិច្ឆិកា​។ ពួកគេ​ទាំងពីរ​នាក់ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​ហើយ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្លិប Real Madrid​។​



​ដោយសារ​វិជ្ជមាន​កូ​វីដ​-១៩​នេះ ធ្វើឱ្យ​ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក Hazard និង​ខ្សែបម្រើ Casemiro ខន​ខាន​ប្រកួត​នា​ជំនួប​ជាមួយ Valencia នា​រា​ថ្ងៃអាទិត្យ​នេះ ។ ខ្សែការពារ​សញ្ជាតិ​ប្រេ​ស៊ី​ល របស់ Real Madrid កី​ឡករ Eder Militao ក៏មាន​វិជ្ជមាន​កូ​វីដ​-១៩ កាលពីដើម​សប្ដាហ៍​នេះ​ផងដែរ​។​
 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក Hazard ក៏មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​ខ្លួន ដែល​ត្រូវ​ប្រកួត​លក្ខណ​អន្តរជាតិ ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស នា​ថ្ងៃទី​១៥ វិច្ឆិកា ខាងមុខ​។ 
​កាលពី​ថ្ងៃ​៣ វិច្ឆិកា Real Madrid បានឈ្នះ Inter Malan ដោយ​លទ្ធផល​៣​ទល់​២ នា​ការប្រកួត​ក្នុង​ក្របខណ្ឌ Champion League ៕

Tag:
 Hazard
  Casemiro
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com