ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ស្ងួត​ទ្វារមាស​? កុំ​រំលង​អត្ថបទ​នេះ​
09, Nov 2020 , 8:59 pm        
រូបភាព
​ជាធម្មតា​បញ្ហា​ស្ងួត​ទ្វា​មាស​អាច​កើតមានឡើង​ក្រោយពេល​អស់​រដូវ ហើយ​ស្ថានភាព​នេះ​បង្ក​ការឈឺចាប់​និង​អារម្មណ៍​មិន​ស្រួល​ដោយ​រាងកាយ​មិនអាច​ផលិត​អ័រម៉ូន estrogen បាន​គ្រប់គ្រាន់​។ ទោះជា​យ៉ាងណា​ស្ត្រី​វ័យក្មេង​មិនទាន់​ឈានដល់​វ័យ​អ​ស់ដូវ​ក៏​អាច​ជួបប្រទះ​អាកា​រៈ​នេះ​ផងដែរ​ដោយសារ​ឥទ្ធិពល​នៃ​ថ្នាំ​មួយចំនួន អតុល្យភាព​អ័រម៉ូន ឬ​សូម្បីតែ​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​របស់​ពួកគេ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដោះស្រាយ​បញ្ហា​ស្ងួត​ទ្វារមាស​តាមបែប​ធម្មជាតិ ៖

 
១. ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​
 
​អ្នក​ចាំបាច់​គួរ​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ដើម្បី​រក្សាបាន​នូវ​លំហូរ​ឈាម​ប្រសើរ​គ្រប់គ្រាន់​ពេញ​ក្នុង​រាងកាយ​។ លើសពីនេះទៅទៀត​ការធ្វើ​លំ​ហាត់ប្រាណ​ក៏​ជួយ​គ្រប់គ្រង​ការផលិត​ផល​អ័រម៉ូន​ផងដែរ​។ ហើយ​អ្វីដែល​សំខាន់​នោះ គឺ​ការរក្សាបាន​នូវ​តុល្យភាព​នៃ​អ័រម៉ូន testosterone និង estrogen ជួយ​ទប់ស្កាត់ ក៏ដូចជា​កាត់បន្ថយ​ភាព​ស្ងួត​នៃ​ទ្វារមាស​។ ការធ្វើ​លំ់​ហាត់ប្រាណ​ទៀងទាត់​ក៏​រំញោច​ក្រពេញ ព្រមទាំង​អូវែ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភាព​ស្ងួត​ផងដែរ​។​
 
២. បង្កើន​ការទទួល​ទាន​អាហារ​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​ល្អ​
 
​អ្នក​អាច​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ស្ងួត​ទ្វារមាស់​តាមរយៈ​អាហារ​ដែល​អ្នក​ទទួលទាន​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​បន្ថែម​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​ល្អ​ដូចជា​ត្រី​សម្បូរ​ខ្លាញ់ គ្រាប់​ផ្កាឈូករ័ត្ន ឬ​គ្រាប់​ល្ពៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៣. ទទួលទាន​ទឹក​ប្រទាល​កន្ទុយក្រពើ​
 
​អ្នក​អាច​ទទួលទាន​ទឹក​ប្រទាលក្រពើ​ស្រស់ ១ ពែង​ជាប្រចាំ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ស្ងួត​ទ្វារមាស​ពី​ខាងក្នុង​មក​ក្រៅ​។​
 
៤. កុំ​រំលង​អាហារ​មាន​ផ្ទុក​សមាសធាតុ phytoestrogens
 
phytoestrogens ជា​សមាសធាតុ​ដែល​ដើរតួ​ស្រដៀង​នឹង​អ័រម៉ូន estrogen ក្នុង​រាងកាយ​។ ប្រភព​ដ៏​ប្រសើរ​នៃ phytoestrogens រួមមាន​សណ្ដែកសៀង គ្រាប់​ធញ្ញជាតិ គ្រាប់ពូជ និង​តៅហ៊ូ​ជាដើម​។ ការស្រាវជ្រាវ​បានបង្ហាញ​ថា phytoestrogens ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ភាពប្រសើរឡើង​នៃ​ភាព​ស្ងួត​ទ្វារមាស​។​
 
៥. ខោ​ទ្រនាប់​
 
​អ្នក​គួរ​ជ្រើសរើស​ខោ​ទ្រនាប់​ដែល​ធ្វើឡើង​ពី cotton ដែល​ជួយ​ធ្វើឱ្យ​លំហូរ​ខ្យល់​ចេញចូល​មាន​លក្ខណៈ​ប្រសើរឡើង​និង​អនុញ្ញាតឱ្យ​ទ្វារមាស​អាច​ដកដង្ហើម​បាន​មិន​ហប់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com