COVID-19
អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ឆ្លងកូវីដ-១៩
10, Nov 2020 , 10:28 am        
រូបភាព
ដោយ: ថ្មីៗ
លោក Volodymyr Zelensky ក្លាយជាមេដឹកនាំម្នាក់ទៀតនៅលើពិភពលោកដែលឆ្លងកូវីដ-១៩។ លោកបានបញ្ជាក់ពីស្ថានភាពរបស់ខ្លួនតាមបណ្តាញសង្គម Twitter កាលពីថ្ងៃចន្ទ ដោយអះអាងថា ធូរស្បើយ ហើយលោកបន្តបំពេញការងារនាអំឡុងចត្តាឡីស័ក។



កន្លងមក មេដឹកនាំពិភពលោកដែលមានកូវីដ-១៩ មានដូចជា លោក Boris Johnson (នាយករដ្ឋមន្ត្រីអង់គ្លេស), លោក Jair Bolsonaro (ប្រធានាធិបតីប្រេស៊ីល), លោកស្រី Jeanine Anez (ប្រធានាធិបតីបណ្តោះអាសន្នបូលីវី) និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ជាដើម។

នៅអ៊ុយក្រែន ករណីឆ្លងឡើងជិតដល់៤៧ម៉ឺនករណី ក្នុងនោះស្លាប់ជាង៨៥០០នាក់ និងសះស្បើយជាង២០ម៉ឺននាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com