COVID-19
ជាតិ
បុរស​ជនជាតិ​អាមេរិកកាំង​ម្នាក់​ទៀត អាយុ​៦៩​ឆ្នាំ ​ឆ្លង​កូ​វីដ​-១៩
14, Nov 2020 , 7:58 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នា​ថ្ងៃទី​១៤ ខែវិច្ឆិកា បានប្រកាសថា​បុរស​ជនជាតិ​អាមេរិកកាំង​ម្នាក់​អាយុ​៦៩​ឆ្នាំ មាន​វិជ្ជមាន​កូ​វីដ​-១៩ ក្រោយពេល​ត្រឡប់​មកពី​ប្រទេស​អារ​មេ​រិ​ក ចូលមក​កម្ពុជា​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា​។ បច្ចុប្បន្ន​បុរស​នោះ​ត្រូវបាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ជាមួយនឹង​អ្នកជំងឺ​ដែល​នៅសល់​ចំនួន​១៣​នាក់​ទៀត​។


 
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា បុរស​ជនជាតិ​អាមេរិកកាំង​នោះ​មាន​អាសយដ្ឋាន​ប​ច្ច​ប្បន្ន​នៅ​Apartment មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ​។ ដោយឡែក​អ្នក​ដែល​រួម​ដំណើរការ​ជាមួយ​បុរស​នោះ​ចំនួន​៧០​នាក់​ទៀត អវិជ្ជមាន​កូ​វីដ​-១៩​។ ប៉ុន្តែ​ពួកគេ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​គ្រប់​ចំនួន​២​សប្តាហ៍ ដោយ​១៩​នាក់​ស្នាក់នៅ​មណ្ឌល​ទ័ពអាកាស ចំនួន​៣​នាក់​ស្នាក់នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ៥​នាក់​ស្នាក់នៅ​សណ្ឋាគារ​ធាន​យី និង​៤៤​នាក់​ស្នាក់នៅ​សណ្ឋាគារ​ចុង​ស៊ី​ង​។ 
 
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៣ ខែវិច្ឆិកា ក្រសួងសុខាភិបាល​បានធ្វើ​តេស្ត​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ប្រព្រឹត្ត​ការណ៍​៣ វិច្ឆិកា ចំនួន​២,៥៦៧​នាក់ ក្នុងនោះ​មាន​១៧៤១​នាក់​បានធ្វើ​តេស្ត​ជា​លើក​ទី​១ ចំណែក​មនុស្ស​៨២៦​នាក់​ទៀត​បានធ្វើ​តេស្ត​ជា​លើក​ទី​២ ។ 
 
​កាលពី​ធ្វើតេស្ត​ទាំង​២​លើក លើ​អ្នកមាន​ប្រាស្រ័យ​ទាក់ទង​នឹង​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​កន្លងមក ក្រសួងសុខាភិបាល​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ពី​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​ចំនួន​៤​នាក់​។ សូមបញ្ជាក់ថា​នៅថ្ងៃនេះ​ជា​ថ្ងៃ​ធ្វើតេស្ត​លើក​ទី​៣​របស់​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹ​ត្ត​ការណ៍​៣​វិច្ឆិកា ៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com