អត្ថបទពាណិជ្ជកម្ម
ចាក់​សាំង​ហ្វ្រីៗ​ជាមួយ Galaxy Note 20 | 20 Ultra
16, Nov 2020 , 10:24 am        
រូបភាព
​ភ្នំពេញ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០៖ សាក​គិត​មើល ចំណេញ​បាន​ច្រើន​ពិតមែន​ណា៎   តម្លៃ $80 នេះ​បើ​គិត​ជា​ចំនួន​លីត្រ គឺ​លោកអ្នក​អាច​ចំណេញ​បាន​ប្រមាណ​ជា 100 លីត្រ នៃ​ប្រេងសាំង​។ លោកអ្នក​គ្រាន់តែ​ជាវ​មហាអំណាច​ស្មា​ត​ហ្វូ​ន​ប៊ិក Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០២០ នោះ​អតិថិជន​ទាំងអស់ នឹង​ទទួលបាន​កាត​ចាក់​សាំង តម្លៃ $80 នៅ TOTAL ជាមួយនឹង​ប្រូ​ម៉ូ​សិន ថែម​ជូន​ដ៏​អស្ចារ្យ​ជាច្រើន​ទៀតផង​ដែរ​។ 


​ដូចដែល​អតិថិជន និង​អ្នក​និយម​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់ បានដឹង​យ៉ាងច្បាស់​ហើយ​ថាបើ​យើង​និយាយ​ពី​មហាអំណាច​ស្មា​ត​ហ្វូ​ន ដែល​ល្អផ្តាច់គេ​ក្នុង​ឆ្នាំ 2020 ដែលមាន​៖
- អេក្រង់​ធំ​…​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​
- កាមេរ៉ា​ទំហំ​មេ​ហ្គា​ភិ​ច​ស៊ែ​ល​ធំ​…
- កាមេរ៉ា​ក្រោយ​ច្រើន​គ្រាប់​…​ថត​បាន​ស្អាត​គ្រប់​ប្លង់​
- កម្លាំង​ម៉ាស៊ីន​ខ្លាំង​…​ដើរ​លឿន​កប់​
- រូបរាង​ស្អាត​ទាក់ទាញ ស៊ីវីល័យ​
- ប៊ិក​វេទមន្ត​ដ៏​រអិល​ទំនើប​ទាន់សម័យ​
- បំពាក់​ទំហំ​ផ្ទុក (Ram and Rom) ធំ​
- បំពាក់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​
 
​គឺមាន​តែ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra តែប៉ុណ្ណោះ​។ ហើយ​អ្វីដែល​ធ្វើ​តារា​ទាំង 2 ដួង​នេះ ទទួលបាន​ការគាំទ្រ​ខ្លាំង​បំផុត​ទូទាំង​ពិភពលោក នោះ​គឺ​វា​បាន​ជំរុញ និង​ធ្វើឱ្យ​ការងារ​កាន់តែ​រលូន មាន​ប្រសិទ្ធភាព …​និង​ការកម្សាន្ត​កាន់តែ​អស្ចារ្យ​។​
 
​នៅចាំ​អី​ទៀត នេះ​ជាការ​ផ្តល់ជូន​ដ៏​អស្ចារ្យ​បំផុត សម្រាប់​អតិថិជន​ទាំង​អស់ពី សាម​សុង ហើយ​ណា៎​!! ទាន់​មាន​ប្រូ​ម៉ូ​សិន អ៊ីចឹង​ទិញ​ឱ្យ​ហើយ ទៅ​ប្រយ័ត្ន​ផុតកំណត់​ទៀត​ទៅ​។ 
 
* បញ្ជាក់​៖ រាល់​ការ​ជាវ​មហាអំណាច​ស្មា​ត​ហ្វូ​ន​ប៊ិក Galaxy Note 20 ឬ Galaxy Note 20 Ultra 
 



​អតិថិជន​ទាំងអស់ នឹង​ទទួលបាន​ជាមួយនឹង​ការ​ថែម​ជូន​យ៉ាង​ពិសេស ដូចជា​៖
- ថែម​ជូន​ស្រោម​ទូរស័ព្ទ​ថ្លា​ហ្ស៊ី​ន (Back Cover) ដ៏​ស្រស់ស្អាត 1 ភ្លាម​!
- ថែម​ជូន​កាត​ចាក់​សាំង​តម្លៃ $80 ពី TOTAL 
- ការធានា​ជូន​ពី​ក្រុមហ៊ុន​យ៉ាង​ត្រឹមត្រូវ រយៈពេល 1 ឆ្នាំ​ពេញ​!
- បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី (​រយៈពេល 1 ឆ្នាំ​ចាប់​គិតពី​ថ្ងៃ​ជាវ​)!
- ស៊ីម​ស្មា​ត​លេខ​ពិសេស Smart ធំ​ហ្ម៎ង តម្លៃ 54 ដុល្លារ ជាមួយ​គម្រោង​ស្មា​ត ចំនួន 52​សប្តាហ៍​!
- បង់​រំលស់​ដោយ​គ្មាន​ការប្រាក់ ជាមួយនឹង​ធានា​គារ​ឯកទេស​អ៊ី​អន​!
 
​ម៉េច​ដែរ​ប៉ុណ្ណឹង​! ចង់បាន​អី​ទៀត​? ប្រូ​ម៉ូ​សិន​ដ៏​អស្ចារ្យ​នេះ បើ​គិត​ទៅ​គឺ​ចំណេញ​មិនតិច​ទេ​! ចំណេញ​ច្រើនណាស់​! រួសរាន់​ឡើង កុំឱ្យ​ឱកាស​ដ៏​រំភើប​នេះ​កន្លងផុត​ឱ្យសោះ​ណា៎​។ 
 
​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់ តាម​ហាង​ទំនើប​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់ ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​អាច​ទំនាក់ទំនង​ទៅកាន់​ផ្នែក​សេវា​បម្រើ​អតិថិជន ដោយ​ឥតគិតថ្លៃ តាមរយៈ​ទូរស័ព្ទ​លេខ​៖ 1800-20 32 32 ៕
* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com